ព័ត៌មានអន្តរជាតិ

មន្ត្រីលោកខាងលិច សំដែងក្តីបារម្ភ ខណៈដែលអ៊ុយក្រែន ជួបប្រជុំស្ងាត់ៗជាមួយនឹង FBI

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពពីមន្ត្រីលោកខាងលិច មានការព្រួយបារម្ភចំពោះភាព សម្ងាត់ជុំវិញកិច្ចប្រជុំរវាងអ្នកចរចាអ៊ុយក្រែន និង FBI ។

អ្នកចរចានាំមុខគេរបស់ទីក្រុងគៀវ លោក Rustem Umerov បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកចំនួនបីដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីជួបជាមួយបេសកជនកំពូលរបស់ប្រធានាធិបតី Donald Trump លោក Steve Witkoff ហើយក៏បានជួបពិភាក្សាបិទទ្វារជាមួយប្រធាន FBI លោក Kash Patel និងអនុប្រធានDan Bongino ផងដែរ។

មន្ត្រីលោកខាងលិចជាច្រើន ដែលមិនបញ្ចេញឈ្មោះបាននិយាយថា កិច្ចប្រជុំអាចមានគោលបំណងពន្លឿន ការទទួលយករបស់ទីក្រុងគៀវ លើផែនទីបង្ហាញផ្លូវសន្តិភាពរបស់លោក Trump ។

គួរឲ្យដឹងដែរថាកំណែ​បែក​ធ្លាយទាំងនោះ ត្រូវបានគេមើលឃើញថានឹង​តម្រូវ​ឱ្យ​អ៊ុយក្រែន​បោះបង់​មហិច្ឆតា​របស់​អង្គការ​ណាតូ ទម្លាក់​ការ​ទាមទារ​ទឹកដី​របស់​ខ្លួន និង​ដាក់​កង​ទ័ព​របស់​ខ្លួន​ចំនួន ៦០ម៉ឺន​នាក់ ដែល​ជា​លក្ខខណ្ឌ​ដែល​ក្រុង​កៀវ និង​អ្នក​គាំទ្រ​អឺរ៉ុប​ជឿ​ថា​ពេញ​ចិត្ត​រុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top