ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធបន្ថែមលើថៃ និងកម្ពុជា ប្រសិនបើប្រទេសទាំងពីរ មិនបញ្ឈប់អរិភាព ជាមួយគ្នានោះទេ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្រទេសថៃ និងកម្ពុជា នូវកាតព្វកិច្ចពន្ធបន្ថែមទៀត ប្រសិនបើប្រទេសទាំងពីរ មិនបញ្ឈប់អរិភាព ជាមួយគ្នានោះទេ ។ លោកបាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត The Wall Street Journal ។

យោងតាមសារព័ត៌មាន TASS ចេញផ្សាយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បាននិយាយថា “ខ្ញុំទើបតែប្រើបញ្ហាពន្ធកាលពី ១០នាទីមុន ដើម្បីដោះស្រាយការប៉ះទង្គិចគ្នាជាថ្មី ដែលបានកើតឡើង រវាងប្រទេសថៃ និងកម្ពុជា ហើយ ខ្ញុំបានប្រាប់ពួកគេថា “ប្រសិនបើអ្នកមានសង្រ្គាម មិនត្រឹមតែខ្ញុំនឹងបំបែកកិច្ចព្រមព្រៀង ពាណិជ្ជកម្មដែលយើងមាននោះទេ ប៉ុន្តែខ្ញុំនឹងដាក់ពន្ធលើប្រទេសរបស់អ្នក។ លោកបានបន្ថែមថា “គ្មាននរណាអាចធ្វើបានក្រៅពីខ្ញុំនោះទេ”។

កាសែត Wall Street Journal បានសរសេរថា បទសម្ភាសន៍នេះត្រូវបានកត់ត្រាកាលពីថ្ងៃសុក្រ។ លោក ត្រាំ ទំនងជានិយាយសំដៅទៅលើការសន្ទនាតាមទូរស័ព្ទនៅមុនថ្ងៃជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសថៃ និងកម្ពុជា លោក Anutin Charnvirakul និងសម្តេចធិបតី ហ៊ុន ម៉ាណែត។

លោក ត្រាំឈ បាននិយាយកាលពីថ្ងៃសុក្រថា លោកបាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីនៃប្រទេសថៃ និងកម្ពុជា ហើយថាមេដឹកនាំទាំងពីរបានយល់ព្រម បញ្ឈប់អរិភាពក្នុងរយៈពេល ២៤ ម៉ោង ហើយត្រឡប់ទៅការអនុវត្ត កិច្ចព្រមព្រៀងសន្តិភាពវិញ។ ទោះជាយ៉ាងណាបន្ទាប់ពីការ វាយប្រយុទ្ធគ្នានោះបានបន្តនៅឡើយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top