ថៃ ប្រកាសបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី៨ខែកុម្ភ: ឆ្នាំ២០២៦
បរទេស៖ គណៈកម្មការរៀបចំការបោះឆ្នោត (EC) របស់ប្រទេសថៃ បានប្រកាសពីការបោះឆ្នោតទូទៅសម្រាប់ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ថា ការចុះឈ្មោះបេក្ខជន សម្រាប់តំណាងរាស្រ្ត
• បេក្ខជនមណ្ឌលបោះឆ្នោត៖ ថ្ងៃទី២៧-៣១ ខែធ្នូ ឆ្នាំ២០២៥ នៅការិយាល័យដែលកំណត់ដោយមន្ត្រី រៀបចំការបោះឆ្នោតក្នុងតំបន់។
• បេក្ខជនបញ្ជីគណបក្ស និងគណបក្សដែលតែងតាំងបេក្ខជននាយករដ្ឋមន្ត្រី៖ ថ្ងៃទី២៨-៣១ ខែធ្នូ ឆ្នាំ២០២៥។
ថ្ងៃបោះឆ្នោតជាមុន
• ថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់៖
– អ្នកបោះឆ្នោតនៅក្នុងមណ្ឌលបោះឆ្នោត របស់ពួកគេ និងក្រៅមណ្ឌលបោះឆ្នោតរបស់ពួកគេ
– រួមបញ្ចូលបទប្បញ្ញត្តិសម្រាប់អ្នកបោះឆ្នោត ដែលមានពិការភាព ឬអ្នកបោះឆ្នោតវ័យចំណាស់តាមច្បាប់។
ប្រែសម្រួល: ណៃ តុលា
