ព័ត៌មានអន្តរជាតិ

ភាពយន្តឯកសាររឿង «សំឡេងរបស់អ្នក» ចាក់បញ្ចាំងនៅតួកគី

ភាពយន្តឯកសាររឿង «សំឡេងរបស់អ្នក (HOTLINE BEIJING)» ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើពិធីចាក់បញ្ចាំង នៅក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីថ្ងៃទី ១៣ ខែធ្នូ តាមម៉ោងក្នុងតំបន់ ។ សមាជិករដ្ឋសភាតួកគី ប្រធានសហគមន៍ អ្នកមានកម្មសិទ្ធិបញ្ញាលើវណ្ណកម្មភាព យន្តនិងទូរទស្សន៍តួកគី និងឥស្សរជន នៃមជ្ឈដ្ឋាន ភាពយន្តនិងទូរទស្សន៍ វប្បធម៌និងសិល្បៈតួកគី បានចូលរួមសកម្មភាព និងទស្សនាភាពយន្ត ។

ភាពយន្តឯកសារររឿង «សំឡេងរបស់អ្នក» ថតដោយក្រុមហ៊ុនផលិតភាព យន្តឯកសារព័ត៌មានមជ្ឈិមចិន ដែលជាស្ថាប័នក្រោមឱវាទ នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ដែលផ្តោតលើបញ្ហា ដែលមានចរិត លក្ខណៈរួមស្តីពីអភិបាល កិច្ចទីក្រុង ទ្រង់ទ្រាយធំលើពិភពលោក តាមរយៈHotline 12345 ដែលជាលេខទូរស័ព្ទផ្តល់ សេវាសាធារណៈទាន់ពេល នៃក្រុងប៉េកាំង ព្រមទាំងរៀបរាប់ពីរឿងពិតជាច្រើន ដើម្បីបង្ហាញថាតើទីក្រុងខ្នាតធំ ត្រូវឆ្លើយតបសំណូមពររបស់អ្នកក្រុងដោយរបៀបណា និងចាត់ចែងធនធានបែបណា ដើម្បីជំរុញការដោះស្រាយបញ្ហា ដែលបានបង្ហាញនូវលទ្ធផល នៃការអនុវត្តគំនិតអភិបាល កិច្ចទីក្រុងក្នុង សម័យបច្ចុប្បន្នរបស់ចិន ដែលតម្កល់ទុកប្រជាជន ជាស្នូល៕

To Top