ទស្សនាវដ្តី«Qiushi» ចុះផ្សាយអត្ថបទ សំខាន់ របស់លោកXi Jinping ក្រោមចំណងជើងថា «ការពង្រីកតម្រូវការ ក្នុងស្រុកគឺ ជាវិធានការជាយុទ្ធសាស្ត្រ»
ទស្សនាវដ្តី«Qiushi» ដែលបោះពុម្ពផ្សាយនៅថ្ងៃទី១៦ ខែធ្នូ នឹងចុះផ្សាយអត្ថបទ សំខាន់របស់លោកXi Jinpingអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន ក្រោមចំណងជើងថា «ការពង្រីកតម្រូវការក្នុងស្រុក គឺជាវិធានការជាយុទ្ធសាស្ត្រ»។
អត្ថបទបានបង្ហាញថា ការពង្រីកតម្រូវការក្នុងស្រុក មិនគ្រាន់តែពាក់ព័ន្ធ នឹងស្ថិរភាពនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ ព័ន្ធសន្តិសុខ នៃសេដ្ឋកិច្ច ដែលមិនមែនជាវិធានការ បណ្តោះអាសន្ននោះទេ ប៉ុន្តែជាវិធានការ ជាយុទ្ធសាស្ត្រ ។ ការអនុវត្តយុទ្ធសាស្ត្រ នៃការពង្រីកតម្រូវការក្នុងស្រុក គឺជាតម្រូវការសម្រាប់ការ រក្សាការអភិវឌ្ឍដ៏រឹងមាំក្នុង រយៈពេលយូរនៃសេដ្ឋកិច្ចចិន ហើយ ក៏សម្រាប់ការបំពេញ តម្រូវការរបស់ប្រជាជន សម្រាប់ជីវភាពកាន់តែល្អ ប្រសើរដែលកំពុងកើនឡើង ឥតឈប់ឈរផងដែរ ។
អត្ថបទនេះសង្កត់ធ្ងន់ថា ឧត្តមភាពនៃសេដ្ឋកិច្ច របស់ប្រទេសធំ គឺអាចវិលជុំក្នុងស្រុក ។ ការពង្រីកតម្រូវការក្នុងស្រុក និងការពង្រីកការបើកចំហ មិនមែនជារឿង ទាស់គ្នានោះទេ។ ការវិលជុំក្នុងស្រុកកាន់តែរលូន វាមានភាពទាក់ទាញកាន់តែខ្លាំង ចំពោះធនធាននិងធាតុចូលពីសកល ហើយកាន់តែមានអំណោយផល ដល់ការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដែលចាត់ទុកការវិល ជុំក្នុងស្រុកជា និងការវិលជុំក្នុងស្រុកនិងអន្តរជាតិ ជំរុញគ្នាទៅវិញទៅមកព្រមទាំង កាន់តែមានអំណោយ ផលដល់ការបង្កើតឧត្តមភាពថ្មី លើវិស័យដែលអាចចូលរួមការ ប្រកួតប្រជែងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
