លោក Netanyahu ស្តីបន្ទោសរដ្ឋាភិបាលអូស្ត្រាលី ចំពោះការធ្វេសប្រហេស ករណីបាញ់ប្រហារ ដែលសម្លាប់មនុស្សដល់ទៅ១៥នាក់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានភ្ជាប់គោលនយោបាយរដ្ឋាភិបាលអូស្ត្រាលី ទៅនឹងការវាយប្រហារដ៏សាហាវ ទៅលើការប្រមូលផ្តុំជនជាតិជ្វីហ្វ នៅទីក្រុងស៊ីដនីកាលពីចុងសប្តាហ៍ ដោយអះអាងថា ការគាំទ្ររបស់រដ្ឋាភិបាលទីក្រុង Canberra សម្រាប់រដ្ឋប៉ាឡេស្ទីន បានជំរុញឱ្យមានការប្រឆាំង នឹងពួកយូដានៅក្នុងស្រុក។
ខ្មាន់កាំភ្លើង២នាក់បាន សម្លាប់មនុស្ស១៥នាក់និងរាប់សិបនាក់ផ្សេងទៀតរងរបួសក្នុងអំឡុងពេលពិធីបុណ្យ Hanukkah នៅឆ្នេរ Bondi ដ៏ល្បីរបស់ទីក្រុងស៊ីដនី កាលពីថ្ងៃអាទិត្យ។
ប៉ូលិសបានបាញ់សម្លាប់ខ្មាន់កាំភ្លើងម្នាក់ ក្នុងចំណោមអ្នកវាយប្រហារ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា ជាសមាជិកវ័យចំណាស់របស់គូឪពុកនិងកូនដែលសង្ស័យ។ បុរសឥស្លាម ក្នុងតំបន់ម្នាក់ត្រូវបានគេសរសើរ ចំពោះការធ្វើអន្តរាគមន៍ដោយការវាយប្រហារ អ្នកវាយប្រហារម្នាក់តាមរយៈការប្រថុយជីវិត ចូលទៅទាញអាវុធចេញពីជនបង្ក ។
លោក Netanyahu បានអះអាងថា អំពើហិង្សានេះជាលទ្ធផលនៃ គោលនយោបាយដែលបានអនុវត្តដោយនាយករដ្ឋមន្ត្រី Anthony Albanese ដែលលោកបានស្តីបន្ទោសចំពោះ ការលើកកម្ពស់ និងការលើកទឹកចិត្តប្រឆាំង នឹងពួកសាសន៍យូដានៅក្នុងប្រទេសអូស្ត្រាលី។
បន្ថែមពីនោះផងដែរ មេដឹកនាំអ៊ីស្រាអែលក៏បាននិយាយដែរថា លោកបានព្រមានរដ្ឋាភិបាលអូស្ត្រាលីប៉ុន្មាន ខែមុនប្រឆាំងនឹងការគាំទ្ររដ្ឋប៉ាឡេស្ទីនលើហេតុផលទាំងនោះរួចម្តងហើយ៕
ប្រែសម្រួល៖ស៊ុនលី
