អគារជាច្រើន នៅតំបន់ហ្គាហ្សា ប្រឈមមុខ ទៅនឹងការដួលរលំ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមន្ត្រីក្នុងតំបន់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អគារដែលរងការខូចខាត ដោយសង្គ្រាមនៅហ្គាហ្សា ប្រឈមនឹងហានិភ័យ នៃការដួលរលំដោយសារ តែអាកាសធាតុ រដូវរងាធ្ងន់ធ្ងរ ដែលគំរាមកំហែង ដល់ការឆក់យកជីវិតមនុស្ស កាន់តែច្រើន និងធ្វើឱ្យមានភាពស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះដែលកំពុងបន្ត ។
អាជ្ញាធរសុខាភិបាលបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងបានបណ្តាល ឱ្យរចនាសម្ព័ន្ធអគារកាន់តែចុះខ្សោយ ហើយក៏បានសម្លាប់មនុស្សរាប់សិបនាក់ចាប់ តាំងពីថ្ងៃសុក្ររួចមកហើយដែរ។
រំលឹកដែរថា ជិតពីរឆ្នាំនៃការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស បានបន្សល់ទុកតំបន់ដ៏ធំនៃក្រុមហ៊ុមព័ទ្ធដោយការបាក់បែកនៃអគារយ៉ាងច្រើនរាប់មិនអស់ ។
កាលពីថ្ងៃចន្ទកន្លងមកនេះ ក្រុមអ្នកជួយសង្រ្គោះបានយក សាកសពមនុស្ស យ៉ាងហោចណាស់១២នាក់ ពីអគារចំនួនពីរដែលបានដួលរលំ កាលពីសប្តាហ៍មុន នេះបើយោង តាមសារព័ត៌មាន Al Jazeera ។ ក្រុមគ្រួសារត្រូវបានគេរាយការណ៍ថាបានយកទៅជ្រកនៅទីនោះដោយសារជំរកចង្អៀត និងទឹកជំនន់ ដែលបានជន់លិចតង់ របស់ពួកគេជាច្រើនផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
