ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្សី និងក្រុមសភាពាណិជ្ជកម្មអាមេរិក ជួបប្រជុំគ្នា ដើម្បីពិនិត្យលទ្ធភាព ធ្វើពាណិជ្ជកម្មនិង វិនិយោគឡើងវិញ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបជាមួយតំណាងសភាពាណិជ្ជកម្មអាមេរិក នៅប្រទេសរុស្ស៊ី ឬAmCham Russia កាលពីថ្ងៃចន្ទ ដោយផ្លាស់ប្តូរទស្សនៈស្តីពីការរំពឹងទុកសម្រាប់ការ បន្តទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរឡើងវិញ។

វាគឺជាការផ្លាស់ប្តូរទស្សនៈប្រកបដោយផលិតភាព លើបញ្ហាបច្ចុប្បន្នជាច្រើន ដោយសង្កត់ធ្ងន់ លើតួនាទីស្ថាបនា ដែលសហគមន៍ធុរកិច្ចអាចដើរតួក្នុងការផ្តល់កម្លាំង រុញច្រានដល់ការស្ដារឡើងវិញ នូវប្រទេសរុស្ស៊ី-សហរដ្ឋអាមេរិក។ ក្រសួង​បាន​បញ្ជាក់​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ ។

ក្រោយមកនៅថ្ងៃដដែលនោះ លោក Robert Agee ប្រធាន និង ជានាយកប្រតិបត្តិនៃ AmCham Russia បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការនាំចេញរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើង១៥ភាគរយ នៅឆ្នាំ២០២៥ នេះខណៈដែលការនាំចេញរបស់រុស្ស៊ី ទៅកាន់សហរដ្ឋអាមេរិក កើនឡើង៣៥ភាគរយ ។

លោក Agee បាននិយាយថា ៖ យើងដឹងថាការហាមឃាត់ ជាច្រើនមាននៅនឹងកន្លែង។ មានផលិតផលជាច្រើនដែលយើងចង់នាំចេញ ប៉ុន្តែយើងមិនអាចធ្វើវា បាននៅក្រោមច្បាប់ទេ វារំខាន ដល់ពាណិជ្ជកម្មទៅវិញទៅមកនោះទេ ។

លោកបាននិយាយថា ពាណិជ្ជកម្មដោយផ្ទាល់ ដែលរងផលប៉ះពាល់មានចំនួនសរុបប្រហែល១០០ពាន់លានដុល្លារអាមេរិក ហើយការខូចខាត សរុបមានចំនួនជិត៣០០ពាន់លានដុល្លារ រួមទាំងការខាតបង់ សក្តានុពលនៃអាជីវកម្មជាក់លាក់ផងដែរ ។ លោកបានបន្ថែមថានេះគឺជាការខូចខាតសរុបពីទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និងពីទណ្ឌកម្មប្រឆាំងរបស់រុស្ស៊ី នាពេលកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top