ព័ត៌មានអន្តរជាតិ

​ លោក ហ្សេឡិនស្គី​ បង្ហាញពីវឌ្ឍនភាព ក្នុងការចរចានៅទីក្រុងប៊ែរឡាំង ខណៈដែលអាល្លឺម៉ង់​ កំពុងលើកតម្កើងឱកាស​ សម្រាប់សន្តិភាព

ប៊ែរឡាំង ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡនស្គី​ បានបញ្ចប់ការចរចារយៈពេលពីរថ្ងៃជាមួយតំណាងសហរដ្ឋអាមេរិកនៅទីក្រុងប៊ែរឡាំង ដោយពណ៌នាអំពីពួកគេថា “មានផលិតភាព” ខណៈដែលអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឧ្យដឹងថា សន្ទុះការទូតថ្មីៗនេះ បានធ្វើឱ្យបទឈប់បាញ់អាចយល់បាន។

ការពិភាក្សារបស់លោក ហ្សេឡិនស្គី ជាមួយលោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក Jared Kushner កូនប្រសារ របស់លោក ដូណាល់​ ត្រាំ បានអូសបន្លាយពេលជាច្រើនម៉ោងនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ។

ថ្លែងនៅថ្ងៃចន្ទ នៅឯវេទិកាធុរកិច្ចអាល្លឺម៉ង់ -អ៊ុយក្រែនលើកទី៨​ នៅទីក្រុងប៊ែរឡាំង លោក ហ្សេឡិនស្គី​ បានឧ្យដឹងថា ការសន្ទនាសំខាន់ៗ ជាមួយភាគីអាមេរិក តែងតែស្មុគស្មាញ លំបាក ប៉ុន្តែមានផលិតភាពខ្ពស់នៅពេលនេះ។

លោកបានសង្កត់ធ្ងន់ លើតម្រូវការក្នុងការរក្សាសេចក្តីថ្លៃថ្នូរ របស់អ៊ុយក្រែន និងបាននិយាយថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត​ ដើម្បីបញ្ចប់ជម្លោះនេះនឹងបន្ត។

លោក Rustem Umerov អ្នកចរចាសន្តិភាពកំពូលរបស់អ៊ុយក្រែន បានឧ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កិច្ចពិភាក្សានេះមានលក្ខណៈស្ថាបនា ជាមួយនឹង “វឌ្ឍនភាពពិតប្រាកដសម្រេចបាន”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top