ប្រទេសថៃ គ្រោងយកយន្តហោះ ទៅដឹកពលរដ្ឋរបស់ខ្លួន ចំនួន ៤០០០ នាក់ ដែលជាប់គាំងនៅប៉ោយប៉ែត របស់កម្ពុជាត្រឡប់ មកវិញ
បរទេស៖ ប្រទេសថៃមានគម្រោងយកយន្តហោះទៅដឹកពលរដ្ឋរបស់ខ្លួន ចំនួន ៤០០០ នាក់ដែលជាប់គាំងនៅប៉ោយប៉ែត របស់កម្ពុជាត្រឡប់ មកផ្ទះវិញ។
យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូនេះបានឲ្យដឹងថា លោក Chatchai Bangchuad អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយនៅ ថ្ងៃអង្គារថា មន្ត្រីបានយល់ព្រមជួយធ្វើមាតុភូមិនិវត្តន៍ជនជាតិថៃចំនួន ៣០០០ ទៅ ៤០០០ នាក់ដែលជាប់គាំងនៅប៉ោយប៉ែត ប្រទេសកម្ពុជា។
លោកថា ក្រសួងការបរទេស នឹងសម្របសម្រួលជើងហោះហើរពាណិជ្ជកម្ម និងជើងហោះហើរជួល ដើម្បីនាំពួកគេត្រឡប់មកផ្ទះវិញ ជាមួយនឹងប្រព័ន្ធប្រាក់កម្ចី ដែលអាចរកបានដើម្បីទូទាត់ថ្លៃធ្វើដំណើរ ។
ប្រែសម្រួល: ណៃ តុលា
