ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ផលិតផល ច្នៃប្រឌិតខាងវប្បធម៌ ដែលមានកម្មសិទ្ធិបញ្ញានៃ “រដូវកាលរាត្រី សមោសរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន”ឆ្នាំ២០២៦

ថ្ងៃទី​១៨ ខែធ្នូ ​ព្រឹត្តិការណ៍​សហប្រតិបត្តិការ​ផលិតផលច្នៃព្រឌិត​ខាង​វប្បធម៌ ​​ដែល​មាន​ កម្មសិទ្ធិបញ្ញានៃ ““រដូវកាល​រាត្រីសមោសរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន​”​ឆ្នាំ​២០២៦​​នៃអគ្គស្ថានីយ​វិទ្យុ និង​ទូរទស្សន៍មជ្ឈិមចិន ​និង​ ពិធីប្រកាស​ពី​ម៉ាស្កូត នៃកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំមមី២០២៦​បាន​រៀបចំធ្វើ​នៅក្រុងប៉េកាំង ​ ។ ​ភ្ញៀវកិត្តិយស​បាន​រួមគ្នា​ប្រកាស​ពី​ផលិតផល​ច្នៃប្រឌិត​ខាង​វប្បធម៌​ដែលមាន​កម្មសិទ្ធិ​បញ្ញា​ និង​ចាប់ដំណើរការ​គម្រោង​សហប្រតិបត្តិការ​អេកូឡូស៊ី ​និង​ច្នៃប្រឌិតថ្មី​អំពី​កម្មសិទ្ធិ​បញ្ញា​​ នៃ​អគ្គស្ថានីយ​វិទ្យុ និង​ទូរទស្សន៍មជ្ឈិមចិន​ ។

សូមបញ្ជាក់ថា​ កម្មវិធី​រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​គឺ​ជា​IP​ដ៏​មាន​ប្រជាប្រិយភាព​របស់​ប្រជាជន​ចិន​ និង​ប្រកបដោយខ្លឹមសារល្អៗ​ ដើម្បី​​ផ្សព្វផ្សាយ ​ទៅ​ទូទាំងពិភពលោក​។​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិមចិន​បាន​ជំរុញ​ការ​កសាង​ម៉ាក​នៃ​ “រដូវកាល​រាត្រីសមោសរ ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន​” ​បូក​រួមទាំង​ខ្លឹមសារ​កម្មវិធី ​វេទិកា ​បរិវត្តកម្ម​ ព្រមនិង​បន្តជំរុញ​ការ​រួមគ្នា​កសាង​វេទិកា ​និង​សហការ​ជា​មួយ​ស្ថាប័ន ​នៃ​មូលដ្ឋាន​​។

ផលិតផល​ច្នៃប្រឌិត​ខាង​វប្បធម៌ ​នៃ​អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិន ​ដែលត្រូវ​បាន​បញ្ចេញ​នៅថ្ងៃដដែល ​រួមមាន​ចាន ​ម៉ាស្កូត​ ​កន្សែង​បង់ក​និង​កសិផល​ជាដើម ​ដែលគ្របដណ្តប់លើទិដ្ឋភាពចម្រុះដូចជា ជីវភាពប្រចាំថ្ងៃ​ និងការប្រើប្រាស់​ទូទៅ៕

To Top