រុស្សី ព្រមានអាមេរិក មិនគួរបង្កកំហុសដ៏ធ្ងន់ធ្ងរ ណាឡើយ ចំពោះវេណេស៊ុយអេឡា
បរទេស ៖ យោងតាមការ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានជំរុញឱ្យរដ្ឋបាលសហរដ្ឋអាមេរិក កុំធ្វើកំហុសធ្ងន់ធ្ងរ លើវេណេស៊ុយអេឡា ដោយព្រមានពីផលវិបាក ដែលមិនអាចទាយទុក ជាមុនបានសម្រាប់អឌ្ឍគោលខាងលិច ឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ី បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ជៀសវាងពីការកើនឡើង បន្ថែមទៀត នៃស្ថានភាពដែលអាចនាំឱ្យមានផលវិបាក ដែលមិនអាចទាយទុកជាមុនបានសម្រាប់អឌ្ឍគោលលោកខាងលិចទាំងមូល។
ក្រសួងក៏បានធ្វើការរំលឹកឡើងវិញ នូវការគាំទ្ររបស់រុស្ស៊ី ចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី វេណេស៊ុយអេឡា Nicolas Maduro ដោយសង្កត់ធ្ងន់លើតម្រូវការការពារផលប្រយោជន៍ជាតិ និងអធិបតេយ្យភាព និងដើម្បីធានាថា អាមេរិកឡាទីននៅតែជាតំបន់សន្តិភាព៕
ប្រែសម្រួល៖ស៊ុនលី
