បរទេស: មជ្ឈមណ្ឌលព័ត៌មានរួម សម្រាប់ស្ថានភាពថៃ-កម្ពុជា បានផ្លាស់ប្តូររបៀបរាយការណ៍របស់ខ្លួន ដោយកាត់បន្ថយព័ត៌មាន លម្អិតទាក់ទងនឹងការស្លាប់ និងរបួសយោធាកម្ពុជា និងការខូចខាតរចនាសម្ព័ន្ធ ។
យោង តាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ការកែសម្រួលនេះ មានគោលបំណងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតមុន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ដែលគ្រោងធ្វើឡើង នៅថ្ងៃចន្ទ (ថ្ងៃទី ២២ ខែធ្នូ) នៅប្រទេសម៉ាឡេស៊ី។
លក្ខខណ្ឌ ៣ យ៉ាងរបស់ប្រទេសថៃ សម្រាប់ការឈប់បាញ់ គឺប្រទេសថៃនៅតែរឹងមាំ ក្នុងការស្វែងរកសន្តិភាពប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់ថា សន្តិសុខ និងសុវត្ថិភាពសាធារណៈគឺមានសារៈសំខាន់បំផុត។
ប្រទេសថៃថា ការឈប់បាញ់នឹងត្រូវបានពិចារណា ក្រោមលក្ខខណ្ឌបីយ៉ាង៖ ទី១ ប្រទេសកម្ពុជា ត្រូវតែប្រកាសជាផ្លូវការ អំពីការឈប់បាញ់ជាមុនសិន ទី២ ការឈប់បាញ់ត្រូវតែគោរព តាមការអនុវត្ត និងត្រូវបន្ត និងទី៣ប្រទេសកម្ពុជា ត្រូវតែបង្ហាញពីកិច្ចសហប្រតិបត្តិការ ដោយស្មោះត្រង់ ក្នុងប្រតិបត្តិការដោះមីនរួមគ្នា។
ប្រែសម្រួល: ណៃ តុលា
