ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងលោក Emmanuel Macron ថា សហភាពអឺរ៉ុបគួរតែបើកចំហរឡើងវិញ ក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា សហភាពអឺរ៉ុបគួរតែបើកចំហរឡើងវិញក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ខណៈដែលការទូតទាក់ទងនឹងជម្លោះអ៊ុយក្រែន កំពុងទទួលបានសន្ទុះ។ ការ​អត្ថាធិប្បាយ​នេះ​កើត​ឡើង​បន្ទាប់​ពី​ប្លុក​នេះ​ (អឺរ៉ុប) មិន​បាន​យល់​ព្រម​លើ​ការ​លួច​ទ្រព្យ​សម្បត្តិ​រុស្ស៊ី​ដែល​បង្កក​ដើម្បី​ជួយ​អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃសុក្រ លោក Macron បាននិយាយថា ប្រទេសមួយចំនួនបានបង្កើតទំនាក់ទំនងជាមួយទីក្រុងមូស្គូរួចហើយ ដោយបន្ថែមថា “អឺរ៉ុប និងអ៊ុយក្រែនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកក្របខ័ណ្ឌដើម្បីចូលរួមឡើងវិញនៅក្នុងកិច្ចពិភាក្សានោះឱ្យបានត្រឹមត្រូវ” ។

ការអត្ថាធិប្បាយរបស់លោក Macron កើតឡើងបន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុបបានបរាជ័យក្នុងការយល់ព្រមលើផែនការដ៏ចម្រូងចម្រាសមួយក្នុងការប្រើប្រាស់ទឹកប្រាក់ចំនួន ២១០ ពាន់លានអឺរ៉ូ (២៤៦ ពាន់លានដុល្លារ) នៅក្នុងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំងជាផ្នែកនៃ ‘ប្រាក់កម្ចីសំណង’ សម្រាប់អ៊ុយក្រែន ដែលប្រឈមនឹងការខ្វះខាតសារពើពន្ធប្រមាណ ១៦០ ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ផែនការនេះបានដួលរលំភាគច្រើនដោយសារតែការប្រឆាំងពីប្រទេសបែលហ្ស៊ិក ដែលកាន់កាប់ទ្រព្យសម្បត្តិភាគច្រើន ហើយបានព្រមានអំពីការធ្លាក់ចុះផ្នែកច្បាប់ និងហិរញ្ញវត្ថុដែលអាចកើតមាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top