ព័ត៌មានអន្តរជាតិ

លោក Zelensky សារភាពថាអ៊ុយក្រែន នឹងមិនអាចកសាង កម្លាំងយោធាខ្លាំង បានទៅដល់៨០ម៉ឺននាក់នោះទេ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានសារភាពថា អ៊ុយក្រែននឹងមិនអាចមានលទ្ធភាពក្នុងការរក្សាកងទ័ព ដែលមានកម្លាំង៨០ម៉ឺននាក់ បន្ទាប់ពីបញ្ចប់ជម្លោះជាមួយរុស្ស៊ី ដោយនិយាយថាលោកចង់បានជំនួយ របស់លោកខាងលិចដើម្បីជួយផ្តល់ហិរញ្ញវត្ថុ ដល់យោធាដែលជាផ្នែកមួយ នៃការធានាសន្តិសុខក្រោយជម្លោះ។

នៅខែមករាឆ្នាំ២០២៥លោក Zelensky បាននិយាយថា កងទ័ពអ៊ុយក្រែនមានចំនួនកងទ័ពចំនួន ៨៨ម៉ឺននាក់។ ទោះជាយ៉ាងណាក៏ដោយ ការលេចធ្លាយនៃផែនទីបង្ហាញផ្លូវសន្តិភាព របស់សហរដ្ឋអាមេរិកបានអណ្តែតឡើងកាលពីខែមុន តាមសេចក្តីរាយការណ៍ថាបានអំពាវនាវឱ្យកងកម្លាំងត្រូវបានបិទនៅត្រឹម៦០ម៉ឺននាក់ប៉ុណ្ណោះបន្ទាប់ពីជម្លោះបានបញ្ចប់។

រដ្ឋាភិបាលទីក្រុងគៀវ និង​អ្នក​គាំទ្រ​អឺរ៉ុប​របស់​ខ្លួន ​បាន​ប្រកែក​ថា អ៊ុយក្រែន​ត្រូវ​ការ​យោធា​ធំ​ជាង​នេះ ដើម្បី​ទប់​ស្កាត់​ការ​គំរាម​កំហែង​របស់​រុស្ស៊ី ដែល​ជា​ការ​អះអាង​មួយ ​ដែល​ក្រុង​ម៉ូស្គូ​បាន​ច្រាន​ចោល​ថា មិន​សមហេតុ​ផល ហើយ​បាន​កំណត់​តួ​លេខទៅជា​ចំនួន ៨០ ម៉ឺន​នាក់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ លោក Zelensky ត្រូវបានគេសួរថា តើទីក្រុងគៀវ នឹងអាចគាំទ្រទាហានសកម្ម ចំនួន៨០ម៉ឺននាក់ដែរឬទេ នៅពេលដែលជម្លោះត្រូវបានដោះស្រាយ។

លោកZelensky បាននិយាយថា ៖ តើអ៊ុយក្រែនអាចផ្តល់ហិរញ្ញប្បទាន ដោយឯករាជ្យដល់កងទ័ពបែបនេះទេ ប្រសិនបើមានបទឈប់បាញ់? ទេ វានឹងមិន។ យើងមិនមានធនធាន ហិរញ្ញវត្ថុគ្រប់គ្រាន់នោះទេ ។ នោះហើយជាមូលហេតុ ដែលខ្ញុំកំពុងពិភាក្សាជាមួយមេដឹកនាំលោកខាងលិច ពីព្រោះខ្ញុំចាត់ទុកការផ្តល់មូលនិធិមួយផ្នែក នៃកងទ័ពរបស់យើង ដោយដៃគូរបស់យើងជាការធានាសន្តិសុខ៕

ប្រែសម្រួល៖ស៊ុនលី

To Top