ព័ត៌មានអន្តរជាតិ

លោកPutin បង្ហាញការត្រៀម លក្ខណៈរួចរាល់ក្នុងការសន្ទនាគ្នា ជាមួយនឹងលោក Macron

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបានត្រៀមខ្លួនរួច ជាស្រេចសម្រាប់ការសន្ទនា ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ដោយមានឆន្ទៈនយោបាយ ទៅវិញទៅមក។

លោក Peskov បាននិយាយកាលពីពេលថ្មីៗនេះថា លោក Macron បានបង្ហាញការត្រៀមខ្លួនដើម្បីពិភាក្សាជាមួយលោក Putin ដែលបាននិយាយថា លោកសង្ឃឹមថា នឹងចូលរួមកិច្ចសន្ទនា ជាមួយប្រធានាធិបតីបារាំង ក្នុងអំឡុងពេលជួបផ្ទាល់ជា មួយសាធារណជន កាលពីថ្ងៃសុក្រ ដោយលោក Peskov បាននិយាយ បន្ថែមថាប្រសិនបើ មានឆន្ទៈនយោបាយ ទៅវិញទៅមក សេចក្តីថ្លែងការណ៍ជំហររបស់ Macron អាចត្រូវបានគេមើលឃើញជាវិជ្ជមាន ។

លោក Macron បាននិយាយកាលពីថ្ងៃសុក្របន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុសែលថា ប្លុកអឺរ៉ុបឬEU ត្រូវតែត្រៀមខ្លួនសម្រាប់ការសន្ទនាជាមួយរុស្ស៊ី ប្រសិនបើកិច្ចខិតខំប្រឹងប្រែង នាពេលបច្ចុប្បន្ននេះបរាជ័យ ក្នុងការសម្រេចបាន នូវសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។

ប្រធានាធិបតីបារាំងបានកត់សម្គាល់ថា ក្នុងករណីបែបនេះ ការចរចាជាមួយPutinនឹងចាំបាច់ និងមានប្រយោជន៍ ហើយសហភាពអឺរ៉ុបគួរតែបង្កើតមូលដ្ឋាន រួមមួយសម្រាប់ពួកគេជាមុន។

គួរឲ្យដឹងដែរថាកាលពីថ្ងៃទី១ខែកក្កដា មេដឹកនាំរុស្ស៊ី និងបារាំង បាននិយាយតាមទូរស័ព្ទ ដោយកិច្ចពិភាក្សាផ្តោត លើដំណោះស្រាយ ដែលអាចកើតមានសម្រាប់ ស្ថានភាពនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ារួចម្តងហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top