ព័ត៌មានអន្តរជាតិ

តួនាទីរបស់អាមេរិកនៅក្នុងតំបន់ហ្គាហ្សា មិនមែនជាអ្នកបង្កើតសន្តិភាពនោះទេ ប៉ុន្តែជាអ្នកជំរុញសង្គ្រាម

ហ្គាហ្សា៖ នៅចុងឆ្នាំ២០២៥ បទឈប់បាញ់នៅតំបន់ហ្គាហ្សាហាក់ ដូចជាកំពុងដំណើរការ ដែលជាការវិវឌ្ឍដែលមនុស្សជាច្រើនទទួលស្គាល់ថា ជារបស់សហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ ការពិនិត្យមើលឱ្យកាន់តែច្បាស់អំពីរយៈពេលមួយឆ្នាំទាំងមូល និងសង្គ្រាមរយៈពេលពីរឆ្នាំបង្ហាញពីការពិតខុសគ្នា។

ចាប់ពីការកត់សម្គាល់ដ៏គួរឱ្យព្រួយបារម្ភអំពីការដណ្តើមយកតំបន់ហ្គាហ្សា រហូតដល់ការផ្គត់ផ្គង់អាវុធ ដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយដល់អ៊ីស្រាអែល អ្នកសង្កេតការណ៍ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បានជាប់ពាក់ព័ន្ធក្នុងការពន្យារពេលសង្គ្រាម និងធ្វើឱ្យមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាកាន់តែស៊ីជម្រៅ។

ខណៈពេលដែលមានឥទ្ធិពលយ៉ាងសំខាន់ ដើម្បីជះឥទ្ធិពលដល់ដំណើរនៃសង្គ្រាម ទីក្រុងវ៉ាស៊ីនតោន មិនបានប្រើអំណាចនោះទេ អ្នកវិភាគបានចង្អុលបង្ហាញ ដោយកត់សម្គាល់ថាតាមរយៈការលំអៀង និងការបណ្ដោយខ្លួន វាបានអនុញ្ញាតឱ្យការប្រយុទ្ធអូសបន្លាយនៅក្នុងតំបន់នេះ។

ការសិក្សាមួយដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូមក្នុងខែតុលាបានបង្ហាញថា “ពេញមួយឆ្នាំ ២០២៤ និង ២០២៥ សហរដ្ឋអាមេរិកបានបន្តគាំទ្រផ្នែកយោធាដល់អ៊ីស្រាអែលតាមរយៈការផ្គត់ផ្គង់អាវុធ និងការដាក់ពង្រាយកងកម្លាំងរបស់ខ្លួន។ ការដឹកជញ្ជូនអាវុធនៅឆ្នាំ ២០២៤ រួមមានមីស៊ីល គ្រាប់បែក និងរថពាសដែក”។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កើនល្បឿនការគាំទ្រនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងកាលពីខែមីនាថា “ចាប់តាំងពីឡើងកាន់តំណែងមក រដ្ឋបាលលោក ត្រាំ បានអនុម័តការលក់អាវុធសំខាន់ៗចំនួនជិត ១២ ពាន់លានដុល្លារអាមេរិកទៅកាន់ប្រទេសអ៊ីស្រាអែល”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top