ព័ត៌មានអន្តរជាតិ

ចិនព្រមានជប៉ុន ខ្លាំងជុំវិញផែនការ ចង់ផលិតអាវុធ នុយក្លេអ៊ែរ របស់ទីក្រុងតូក្យូ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិន បានចេញមកធ្វើការព្រមានខ្លាំងៗ ទៅដល់ប្រទេសជប៉ុន បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ម្នាក់ ត្រូវបានគេរាយការណ៍ថា បានស្នើឱ្យប្រទេសនេះ គួរតែទទួលបានអាវុធនុយក្លេអ៊ែរ ដោយបញ្ជាក់ថា ទង្វើបែបនេះនឹង នាំមកនូវគ្រោះមហន្តរាយ ដល់ពិភពលោកម្តងទៀត ។

ទីប្រឹក្សាជាន់ខ្ពស់ដែលសុំមិនបញ្ចេញឈ្មោះ របស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi តាមសេចក្តីរាយការណ៍ បានធ្វើការលើកឡើង កាលពីចុងសប្តាហ៍មុនថា ការពឹងផ្អែកយូរអង្វែង របស់ទីក្រុងតូក្យូលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក ប្រហែលជាមិនអាចជឿទុកចិត្តបានពេញ លេញទៀតទេ។

ក្រុមមន្ត្រីបានស្នើថា ប្រទេសនេះគួរតែវាយតម្លៃឡើងវិញ នូវគោលនយោបាយគ្មានអាវុធនុយក្លេអ៊ែរ ក្រោយសង្គ្រាមលោកលើកទី២ និងបន្តការទប់ស្កាត់នេះ ដោយខ្លួនឯងជំនួសវិញ ។ អត្ថបទនេះត្រូវបានចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ជាការឆ្លើយតបក្រសួងការបរទេសចិន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះកិច្ចពិភាក្សានុយក្លេអ៊ែរ ដែលបានរាយការណ៍ដោយហៅវាថា ជាឧទាហរណ៍មួយទៀតនៃ របៀប ដែលកងកម្លាំងស្តាំនិយមជប៉ុនកំពុងព្យាយាម ស្តារឡើងវិញ និង អាវុធ របស់ជប៉ុន។

បន្ថែមពីនោះរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានជំរុញឱ្យទីក្រុងតូក្យូ កុំព្យាយាមស្វែងរកការប្រឈមមុខនឹងសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ហើយបញ្ឈប់ការធ្លាក់ចុះបន្ថែមទៀត ទៅលើការព្យាយាមក្នុងការដើរផ្លូវខុសនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top