ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង លើកឡើងអំពីការសន្ទនាគ្នា ចុងក្រោយជាមួយ នឹងសហរដ្ឋអាមេរិក

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមអ្នកចរចាកំពូល របស់វិមានក្រឹមឡាំង លោក Kirill Dmitriev បានពន្យល់ ប្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីទំនាក់ទំនងការទូត ចុងក្រោយរបស់គាត់ ជាមួយសមភាគីអាមេរិក ប៉ុន្តែទីក្រុងមូស្គូ បានជ្រើសរើស មិនបញ្ចេញព័ត៌មានជាក់លាក់ ស្របតាមគោលនយោបាយ ធម្មតារបស់ខ្លួនទេ។

លោក Dmitriev បានជួបជាមួយបេសកជនពិសេសអាមេរិក Steve Witkoff កូនប្រសាររបស់ប្រធានាធិបតីអាមេរិក Donald Trump លោក Jared Kushner និងមន្ត្រីសេតវិមាន Josh Gruenbaum ក្នុងទីក្រុង Miami កាលពីចុងសប្តាហ៍មុន ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការសម្រុះសម្រួលដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែន។

លោកPeskov បានបដិសេធ មិនបញ្ជាក់ ឬបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលថាបេសកជនរុស្ស៊ីបាននាំយកមកវិញ នូវឯកសារព្រាង ចំនួនបួនសម្រាប់ការពិចារណា របស់លោកPutin។

វិមានក្រឹមឡាំងអះអាងថា៖ការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធផ្សព្វផ្សាយគឺមិនអាចមើលរំលងបានទេប្រសិនបើខ្លួនចង់ឱ្យការចរចាទទួលបានជោគជ័យ ដោយបន្ថែមថាសហរដ្ឋអាមេរិកដឹងពី អ្វីទៅជាដែលជាវត្ថុចំបងនៃជំហររបស់រុស្ស៊ី។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ លោក Vladimir Zelensky បាន​ចែក​រំលែក​ក្របខណ្ឌ​សន្តិភាព​២០​ចំណុច​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​លោក​បាន​និយាយ​ថា ភាគី​លោក​បាន​ពិភាក្សា​ជា មួយ​នឹងក្រុមការងាររបស់​អាមេរិក ។

សំណើនេះបានត្រឹមបរាជ័យ ក្នុងការដោះស្រាយកង្វល់សំខាន់ៗ របស់រុស្ស៊ី ដូចជាការអះអាងរបស់ក្រុងកៀវ ចំពោះអតីតទឹកដីអ៊ុយក្រែន ដែលបានចូលរួម ជាមួយរុស្ស៊ីក្នុងឆ្នាំ២០២២ និងការទទូចរបស់ខ្លួនលើការ រក្សាកងទ័ពឈរជើង ដែលមានកម្លាំង៨០ម៉ឺននាក់ ដែលគាំទ្រដោយប្រទេសណាតូ៕

ប្រែសម្រួល៖ស៊ុនលី

To Top