កូរ៉េខាងជើង ធ្វើការសាកល្បងមីស៊ីល ប្រឆាំងដែនអាកាសប្រភេទថ្មី
ព្យុងយ៉ាង៖ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជេីង) បានធ្វើការសាកល្បងមីស៊ីល ប្រឆាំងដែនអាកាសរយៈចម្ងាយឆ្ងាយ រយៈកម្ពស់ខ្ពស់ប្រភេទថ្មី ដែលកំពុងអភិវឌ្ឍនៅសមុទ្រខាងកើត នៃប្រទេសរបស់ខ្លួននេះ បើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េផ្លូវការ
របាយការណ៍នេះបានឧ្យ ដឹងថា លោក គីម ជុងអ៊ុន អគ្គលេខាធិការ នៃគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋ នៃប្រទេសកូរ៉េខាងជេីង បានសង្កេតមើលការសាកល្បងនេះ។
របាយការណ៍នេះបានឧ្យដឹងថា នេះគឺជាការសាកល្បង លើកដំបូង សម្រាប់ការប៉ាន់ស្មានលក្ខណៈពិសេសយុទ្ធសាស្ត្រ និងបច្ចេកទេសនៃប្រព័ន្ធមីស៊ីល ប្រឆាំងដែនអាកាសដែលកំពុងអភិវឌ្ឍ ដោយបន្ថែមថា មីស៊ីលដែលបានបាញ់បង្ហោះ “បានវាយប្រហារគោលដៅ ក្លែងក្លាយបានយ៉ាងត្រឹមត្រូវ”។
របាយការណ៍នេះ បានឧ្យដឹងទៀតថា ការសាកល្បងនេះ គឺ ជាផ្នែកមួយ នៃសកម្មភាពធម្មតា របស់រដ្ឋបាលមីស៊ីល កូរ៉េខាងជេីង និង វិទ្យាស្ថានស្រាវជ្រាវ ប្រព័ន្ធអាវុធប្រឆាំងដែន អាកាស ដែលពាក់ព័ន្ធរបស់ខ្លួន សម្រាប់ការបង្កើន ប្រសិទ្ធភាព បច្ចេកទេស នៃមធ្យោបាយការពារជាតិ ប្រឆាំងដែនអាកាស៕
