សេតវិមាន បញ្ជាឱ្យយោធាអាមេរិក ផ្តោតលើការដាក់សម្ពាធ ប្រេង របស់វេណេស៊ុយអេឡា
វ៉ាស៊ីនតោន៖ សេតវិមានបានបញ្ជា ឱ្យយោធាអាមេរិកផ្តោត ស្ទើរតែទាំងស្រុងលើការអនុវត្ត “ការដាក់ឱ្យនៅដាច់ ដោយឡែក” ប្រេងរបស់វេណេស៊ុយអេឡា យ៉ាងហោចណាស់ពីរខែខាងមុខ នេះបើយោងតាមការ ចុះផ្សាយរបស់ Reuters។
មន្ត្រីម្នាក់បានឧ្យដឹងថា “ខណៈពេល ដែលជម្រើសយោធា នៅតែមាន ការផ្តោតអារម្មណ៍ គឺត្រូវប្រើសម្ពាធសេដ្ឋកិច្ចជាមុនសិន ដោយអនុវត្តទណ្ឌកម្ម ដើម្បីសម្រេចបានលទ្ធផល ដែលសេតវិមានកំពុងស្វែងរក”។
មន្ត្រីរូបនោះបានលេីកឡេីងថា “កិច្ចខិតខំប្រឹងប្រែង រហូតមកដល់ពេលនេះ បានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ ហើយជំនឿគឺថានៅចុងខែមករា ប្រទេសវេណេស៊ុយអេឡា នឹងប្រឈមមុខនឹងគ្រោះមហន្តរាយសេដ្ឋកិច្ច លុះត្រាតែខ្លួនយល់ព្រមធ្វើសម្បទានសំខាន់ៗដល់សហរដ្ឋអាមេរិក”៕
ប្រែសម្រួល ឈូក បូរ៉ា
