រុស្ស៊ី អះអាងថា អឺរ៉ុប មិនបានបង្ហាញចេតនា ចង់បានសន្តិភាព សម្រាប់អ៊ុយក្រែននោះទេ
មូស្គូ៖ អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានធម្មតាមួយថា អឺរ៉ុបនៅតែបន្តភ្នាល់ លើជម្លោះដ៏អូសបន្លាយនៅក្នុងប្រទេសអ៊ុយក្រែន និងការកើនឡើង នៃភាពតានតឹង ដោយមិនបង្ហាញពីការ ពិចារណាលើសន្តិភាព។
លោកស្រី Zakharova បានចង្អុលបង្ហាញថា “អ្នកគាំទ្រអឺរ៉ុបរបស់របបទីក្រុងគៀវ ជាពិសេសអ្នកដែលមកពីសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស មិនមានបំណងចង់ស្វែងរកសន្តិភាពទាល់តែសោះ។ ការព្រួយបារម្ភតែមួយគត់របស់ពួកគេ គឺជាមួយនឹងមូលនិធិដែលពួកគេនឹងផ្ទេរទៅឱ្យរបបទីក្រុងគៀវ ហើយបន្ទាប់មកទទួលបានមកវិញ”។
លោកស្រីបានលេីកឡេីងថា “ពួកគេបន្តភ្នាល់លើការកើនឡើងនៃភាពតានតឹង ហើយវាគឺ សម្រាប់ហេតុផលនេះដែលពួកគេចង់ឱ្យអរិភាពអូសបន្លាយរហូតដល់អ៊ុយក្រែន”។
លោកស្រីបានសង្កត់ធ្ងន់បន្ថែមទៀតថា រុស្ស៊ីតែងតែរក្សាជំហរបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយលោកខាងលិច ដោយបន្ថែមថា ភាគីរុស្ស៊ី មានលក្ខខណ្ឌតែមួយគត់គឺ ការគោរពពេញលេញ ចំពោះច្បាប់អន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា
