ព័ត៌មានអន្តរជាតិ

ចិន ប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុននិងប្រធាន ក្រុមហ៊ុនអ្នកផលិត អាវុធមួយចំនួនរបស់អាមេរិក

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ចិន​បាន​ប្រកាសដាក់​ទណ្ឌកម្ម ​លើ​ក្រុមហ៊ុន​ផលិត​សព្វាវុធ​របស់​អាមេរិក ​ចំនួន​២០​នាក់​បន្ថែម​ទៀត និង​នាយក​ប្រតិបត្តិ​១០​នាក់ ​ជា​ការ​សងសឹក​ចំពោះ​ការ​លក់​អាវុធ​ចុងក្រោយ ​របស់​អាមេរិក​ទៅ​ឲ្យ​កោះតៃវ៉ាន់។

ក្រសួងការបរទេសចិន បានប្រកាសពីវិធានការនេះកាលពីថ្ងៃសុក្រ ដែលពង្រីកបញ្ជីខ្មៅដែលមានស្រាប់ ដែលផ្តោតលើវិស័យការពារជាតិអាមេរិក។ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងសកម្មភាពដែលបំផ្លាញ អធិបតេយ្យភាពរបស់ខ្លួនលើតៃវ៉ាន់ក្រោមគោលនយោបាយចិនតែមួយ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានអនុម័តការលក់អាវុធមានតម្លៃ១១,១ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ដែលជាកញ្ចប់អាវុធដ៏ធំបំផុតសម្រាប់កោះគ្រប់គ្រងដោយខ្លួនឯង និងលើកទីពីរចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងខែមករា។

រដ្ឋាភិបាលក្រុងតៃប៉ិ​បាន​និយាយ​ថា​កិច្ច​ព្រម​ព្រៀង​នេះ​រួម​មាន​ប្រព័ន្ធ​រ៉ុក្កែត HIMARS ប្រព័ន្ធមីស៊ីល Howitzers មីស៊ីល​ប្រឆាំង​រថក្រោះ Javelin យន្តហោះ​ដ្រូន Altius loitering និង​គ្រឿង​រឹង​ផ្សេង​ទៀត។

ជាការឆ្លើយតបទីក្រុងប៉េកាំងបានថ្កោលទោសការសម្រេចចិត្តនេះ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានបញ្ឆេះមនោសញ្ចេតនាគាំទ្រ ឯករាជ្យនៅលើកោះនេះ និងបង្កើនភាពតានតឹងឆ្លងកាត់ច្រកសមុទ្រនៃកោះតៃវ៉ាន់៕

ប្រែសម្រួល៖ស៊ុនលី

To Top