ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ បញ្ជាក់​ពីផែនការសន្ដិភាពអ៊ុយក្រែន

វ៉ាស៊ីនតោន៖ រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី «មិនមានអ្វីទេរហូតដល់ខ្ញុំយល់ព្រម» ការលេីកឡេីងរបស់លោក​ ធ្វេីឡេីងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Politico កាលពីថ្ងៃសុក្រ ពីរថ្ងៃមុនកិច្ចប្រជុំរបស់លោកជាមួយលោក ហ្សេឡិនស្គី នៅរដ្ឋ Florida លើផែនការសន្តិភាពដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន​ ដែលមានរយៈពេលជិត​ ៤ឆ្នាំ។

មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា​ នឹងពិភាក្សាអំពីក្របខ័ណ្ឌនៃផែនការសន្តិភាពថ្មីចំនួន ២០ចំណុច រួមទាំងតំបន់គ្មានយោធាដែលបានស្នើឡើង ការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ការគ្រប់គ្រងទឹកដីដុនបាស និងការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកបន្ទាប់ពីជម្លោះបានបញ្ចប់។

ការផ្តល់ជូនតំបន់គ្មានយោធារបស់លោក ហ្សេឡិនស្គី បានមកជាមួយនឹងលក្ខខណ្ឌសំខាន់មួយ៖ រុស្ស៊ីនឹងត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីដីដែលត្រូវគ្នានៅ Donetsk នេះបើយោងតាមរបាយការណ៍ Politico។

លោក ត្រាំ បានលេីកឡេីងថា «ដូច្នេះយើងនឹងរង់ចាំមើលថាតើលោក​ ហ្សេឡិនស្គី​ មានអ្វី​ ខ្ញុំគិតថាវានឹងដំណើរការល្អជាមួយលោក ខ្ញុំគិតថាវានឹងដំណើរការល្អជាមួយ ប្រធានាធិបតីរុស្ស៊ីលោក​ វ្លាឌីមៀ​ ពូទីន​ ដូចគ្នា»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top