ព័ត៌មានអន្តរជាតិ

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកកិច្ចប្រជុំ ដើម្បីសិក្សានិងរៀបចំចាត់ចែងការងារកសាងឥរិយាបថបក្សនយោបាយស្អាតស្អំ និងការប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពរបស់លោក Xi Jinping

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំនៅថ្ងៃទី ២៥ ខែធ្នូ ដើម្បីស្តាប់របាយការណ៍ការងារនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិម ព្រមនិងសិក្សានិងរៀបចំចាត់ចែងការងារកសាងឥរិយាបថបក្សនយោបាយស្អាតស្អំនិងប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពរបស់លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។

កិច្ចប្រជុំបានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២៦ ស្ថាប័នត្រួតពិនិត្យវិន័យគ្រប់ជាន់ថ្នាក់ត្រូវធ្វើឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងនូវការត្រួតពិនិត្យខាងនយោបាយ ដើម្បីសម្រេចបាននូវគោលដៅ និងភារកិច្ចនៃផែនការអភិវឌ្ឍន៍ជាតិប្រាំឆ្នាំទី ១៥ និងអនុវត្តឱ្យបានល្អនូវការសម្រេចចិត្ត និងការរៀបចំចាត់ចែងសំខាន់ៗរបស់គណៈកម្មាធិការមជ្ឈិមបក្ស។

ត្រូវជំរុញឱ្យការកសាងឥរិយាបថបក្សក្លាយជាគន្លងប្រក្រតី និងមានប្រសិទ្ធភាពរយៈពេលវែង ដើម្បីទទួលបានទំនុកចិត្តពីសំណាក់មហាជនជាមួយនឹងលទ្ធផលច្រើនជាងមុន។ ត្រូវពង្រឹងការត្រួតពិនិត្យ ការអនុវត្តវិន័យ និងការដេញដោលរកទំនួលខុសត្រូវ និងបង្កើនការអនុវត្តរបបគ្រប់គ្រង។ ត្រូវជំរុញការតស៊ូប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងម៉ាត់មិនងាករេ បង្កើនប្រសិទ្ធភាពនៃអភិបាលកិច្ចនិងការប្រឆាំងអំពើពុករលួយជាបន្តបន្ទាប់។ ត្រូវពង្រឹងជាបន្តបន្ទាប់នូវស្តង់ដានីយកម្ម នីតិកម្ម និងនិយតកម្មនៃការងារត្រួតពិនិត្យវិន័យ និងផ្តោតលើការកសាងកម្លាំងត្រួតពិនិត្យវិន័យដ៏រឹងមាំ៕

To Top