លោក Trump អះអាងថា នឹងមិនមានពេលវេលាកំណត់ សម្រាប់កិច្ចព្រមព្រៀង សន្តិភាពនៅអ៊ុយក្រែនឡើយ
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យបានបដិសេធ មិននិយាយថាតើលោករំពឹងថាកិច្ចព្រមព្រៀង សន្តិភាពជុំវិញវិបត្តិអ៊ុយក្រែន នឹងឈានដល់នៅចុងឆ្នាំ២០២៥ ដែរឬយ៉ាងណានោះទេ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅពេលចាប់ផ្តើម នៃកិច្ចប្រជុំជាមួយលោក Vladimir Zelensky ដែលកំពុងសួរសុខទុក្ខប្រធានាធិបតីអ៊ុយក្រែន នៅឯអចលនទ្រព្យ Mar-a-Lago របស់គាត់នៅ Palm Beach រដ្ឋ Florida ថា៖ខ្ញុំមិនមានពេលវេលាកំណត់ទេ។ អ្នកដឹងទេថា កាលបរិច្ឆេទរបស់ខ្ញុំគឺជាអ្វី?
នៅពេលសួរថាតើកិច្ចពិភាក្សាថ្ងៃអាទិត្យ របស់ពួកគេនឹងនាំទៅរកកិច្ចព្រមព្រៀង សន្តិភាពឬអត់ លោក Trump បាននិយាយថា៖វាអាស្រ័យលើភាពជាក់ស្តែង។ ខ្ញុំជឿថាយើង នឹងមានកិច្ចព្រមព្រៀង ដោយកត់សម្គាល់ថាវិបត្តិអ៊ុយក្រែន ពិតជាមានភាពលំបាកក្នុងការដោះស្រាយ។
លោកZelensky បាននិយាយថា កិច្ចពិភាក្សារបស់គាត់ ជាមួយលោក Trump នឹងផ្តោតលើសេចក្តីព្រាងចុងក្រោយ នៃផែនការសន្តិភាព ២០ចំណុច និងការរៀបចំលំដាប់ នៃដំណោះស្រាយមួយ។
លោក Zelensky បាននិយាយថា ៖ វាមានសារៈសំខាន់ខ្លាំងណាស់ ដែលក្រុមរបស់យើងនិយាយ អំពីយុទ្ធសាស្ត្រហើយរបៀប ធ្វើឱ្យមួយជំហានម្តង ៗ និងនាំមកនូវសន្តិភាពឱ្យកាន់តែជិតស្និទ្ធជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី
