លោក ដូណាល់ ត្រាំ ៖ កិច្ចព្រមព្រៀងសន្ដិភាពអ៊ុយក្រែន កាន់តែខិតជិតមកដល់ បន្ទាប់ពីមានកិច្ចប្រជុំ ជាមួយលោក ហ្សេឡិនស្គី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកគិតថា «យើងកំពុងខិតជិតមកដល់ហើយ ប្រហែលជាជិតដល់ហើយ» ទៅនឹងកិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលដូឌីមៀរ ហ្សេឡិនស្គី នៅរដ្ឋផ្លរីដា។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នាជាមួយលោក ហ្សេលេនស្គី ថា ប្រធានាធិបតី ទាំងពីរបាននិយាយជាមួយមេដឹកនាំអឺរ៉ុប រួមទាំងមេដឹកនាំណាតូ និងសហភាពអឺរ៉ុប ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធមិន និយាយថាតើលោករំពឹងថា កិច្ចព្រមព្រៀងសន្តិភាពលើវិបត្តិអ៊ុយក្រែន នឹងត្រូវសម្រេចនៅចុងឆ្នាំ ២០២៥ ដែរឬយ៉ាងណានោះទេ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅពេលចាប់ផ្តើមកិច្ចប្រជុំ របស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀហ្សេឡិនស្គី ដែលកំពុងមកទស្សនកិច្ចនៅវិមានអចលនទ្រព្យ Mar-a-Lago របស់លោកនៅ Palm Beach រដ្ឋ Florida ថា “ខ្ញុំមិនមានកាលកំណត់នោះទេ។ អ្នកដឹងទេថាកាលកំណត់របស់ខ្ញុំជាអ្វី? នោះគឺការបញ្ចប់សង្គ្រាម” ។
នៅពេលសួរថាតើការចរចាថ្ងៃអាទិត្យរបស់ពួកគេនឹងនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពដែរឬទេ លោក ត្រាំ បានលេីកឡេីងថា “វាអាស្រ័យលេី… – ខ្ញុំជឿថាយើងមានការបង្កើតកិច្ចព្រមព្រៀង” ដោយកត់សម្គាល់ថាវិបត្តិអ៊ុយក្រែនបានបង្ហាញថា ពិបាកដោះស្រាយ។
លោក ហ្សេឡិនស្គី បានឧ្យដឹងថា ការពិភាក្សារបស់លោកជាមួយលោក ត្រាំ នឹងផ្តោតលើសេចក្តីព្រាងចុងក្រោយបំផុតនៃផែនការសន្តិភាព ២០ចំណុច និងលំដាប់លំដោយនៃការដោះស្រាយ។
លោក ហ្សេឡិនស្គី បានបន្ដថា “វាមានសារៈសំខាន់ខ្លាំងណាស់ ដែលក្រុមរបស់យើងនិយាយអំពីយុទ្ធសាស្ត្រ – របៀបធ្វើមួយជំហានម្តងៗ និងដើម្បីនាំសន្តិភាពឱ្យកាន់តែខិតជិត”។
មុនពេលជួបជាមួយលោក ហ្សេឡនស្គី លោក ត្រាំ បានឧ្យដឹងនៅលើបណ្ដាញTruth Social របស់លោកថា លោក “មានការហៅទូរស័ព្ទដ៏ល្អ និងមានផលិតភាពខ្ពស់” ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន៕
ប្រែសម្រួល ឈូក បូរ៉ា
