ព័ត៌មានអន្តរជាតិ

លោក ត្រាំថា ប្រធានាធិបតីពូទីន មានចិត្តទូលាយណាស់ ចំពោះអ៊ុយក្រែន រួមទាំងការផ្គត់ផ្គង់ថាមពល អគ្គិសនី និងរបស់ផ្សេងទៀត ឲ្យអ៊ុយក្រែន ក្នុងតម្លៃទាបបំផុត

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចង់ឲ្យអ៊ុយក្រែន “ជោគជ័យ” និងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រប្រទេសខាងសេដ្ឋកិច្ច រួមទាំងការផ្គត់ផ្គង់ថាមពល ដែលមានតម្លៃទាបផងដែរ, នេះបើតាម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីអ៊ុយក្រែន ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យមុនលោក ត្រាំ បានជួបមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky នៅ Mar-a-Lago ក្នុងរដ្ឋ Florida ។

វិមានក្រឹមឡាំងបាននិយាយថា ការសន្ទនាបែបមិត្តភាព និងដែលប្រកបដោយរបៀបរបបជាក់លាក់មានរយៈពេលជាងមួយម៉ោង ដោយភាគីទាំងពីរបង្ហាញចំណាប់អារម្មណ៍ ក្នុងការឈានដល់ការដោះស្រាយយូរអង្វែង។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយ Zelensky លោក ត្រាំ ត្រូវបានសួរថា តើរុស្ស៊ីនឹងដើរតួនាទីណាមួយនៅក្នុងការកសាងឡើងវិញ របស់អ៊ុយក្រែននៅពេលដែលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេច ។ លោក​បាន​ឆ្លើយ​តប​ថា៖ «រុស្ស៊ី​នឹង​ជួយ។

លោក ត្រាំបន្តថា “រុស្ស៊ីចង់ឃើញអ៊ុយក្រែនជោគជ័យ។ វាស្តាប់ទៅ ដូចជាចម្លែកបន្តិច ប៉ុន្តែប្រធានាធិបតីពូទីន មានចិត្តទូលាយចំពោះអារម្មណ៍របស់គាត់ ចំពោះអ៊ុយក្រែនជោគជ័យ រួមទាំងការផ្គត់ផ្គង់ថាមពល អគ្គិសនី និង របស់ផ្សេងទៀតក្នុងតម្លៃទាបបំផុត”៕
ប្រែសម្រួលៈ ណៃ តុលា

To Top