ការនាំចេញសព្វាវុធរបស់អាល្លឺម៉ង់ ទៅកាន់់ប្រទេសអ៊ុយក្រែន ធ្លាក់ចុះខ្លាំងគួរឲ្យកត់សំគាល់
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទិន្នន័យពីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសនេះបង្ហាញថា ការផ្គត់ផ្គង់អាវុធរបស់អាល្លឺម៉ង់ដល់អ៊ុយក្រែនបានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ខណៈដែលរដ្ឋាភិបាលបានចេញអាជ្ញាប័ណ្ណនាំចេញតិចជាងមុនសម្រាប់ក្រុមហ៊ុនផលិតអាវុធក្នុងឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹងពីរឆ្នាំមុន។
ក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់សមាជិកសភាបក្សឆ្វេងនិយមលោក Ulrich Thoden ក្រសួងបាននិយាយថាទីក្រុងប៊ែរឡាំងបានយល់ព្រមលើការនាំចេញអាវុធ និងឧបករណ៍យោធាផ្សេងទៀតដែលមានតម្លៃ១,១៤ពាន់លានអឺរ៉ូ ឬត្រូវជា១,៣៤ពាន់លានដុល្លារទៅទីក្រុងគៀវចាប់ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី៨ខែធ្នូ ឆ្នាំ ២០២៥។
តួលេខនេះបង្ហាញពីការធ្លាក់ចុះជិត៨ដងធៀបនឹងឆ្នាំមុនដែលមានប្រមាណជា៨,១៥ពាន់លានអឺរ៉ូ។ចាប់តាំងពីមានការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ អាល្លឺម៉ង់គឺជាអ្នកផ្គត់ផ្គង់អាវុធធំទីពីរដល់អ៊ុយក្រែន ដែលលើសតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ការដកស្រង់ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកាលពីថ្ងៃចន្ទ ទីក្រុងប៊ែរឡាំងបានអនុញ្ញាតឱ្យមានការនាំចេញអាវុធ និងសម្ភារៈយោធាសរុបចំនួន៨,៤ពាន់លានអឺរ៉ូ ចាប់តាំងពីដើមឆ្នាំនេះ។
នេះជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤និងឆ្នាំ២០២៣ នៅពេលដែលប្រទេសអាល្លឺម៉ង់បាននាំចេញអាវុធមានតម្លៃ ១៣,៣៣ ពាន់លានអឺរ៉ូ និង១២,១៥ ពាន់លានអឺរ៉ូរៀងៗគ្នា៕
ប្រែសម្រួល៖ ស៊ុនលី
