ព័ត៌មានអន្តរជាតិ

ប្រទេសមួយចំនួនប្រកាសថ្កោលទោសអ៊ុយក្រែន ដែលប៉ុនប៉ង់វាយប្រហារគេហដ្ឋានលោក Putin តាមរយៈដ្រូន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអេមីរ៉ាត់អារ៉ាប់រួម និងប្រទេសនីការ៉ាហ្គា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការប៉ុនប៉ងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក kamikaze សំដៅលើលំនៅដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin។

ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងគៀវថាបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកវាយប្រហារចម្ងាយឆ្ងាយចំនួន៩១គ្រឿងនៅឯលំនៅដ្ឋានរដ្ឋរបស់លោកPutinក្នុងតំបន់ Novgorod កាលពីយប់ថ្ងៃទី ២៨និង២៩ខែធ្នូ។

ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកទាំងអស់ត្រូវបានស្ទាក់ចាប់ ដោយមិនមានការរាយការណ៍ពីអ្នកប៉ះពាល់ដល់អាយុជីវិត ឬការខូចខាតនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ ក្រសួងការបរទេស UAE បានសម្តែងនូវសាមគ្គីភាពជាមួយប្រធានាធិបតី Putin និងប្រជាជនរុស្ស៊ី ដោយបញ្ជាក់សារជាថ្មីរបស់ទីក្រុង Abu Dhabi នឹងបដិសេធមិនផ្លាស់ប្តូរចំពោះអំពើហិង្សាគ្រប់ទម្រង់។

ទីក្រុងមូស្គូបានព្រមានថា ការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារនឹងមិនមានលក្ខណៈការទូតទេ ហើយគោលដៅសម្រាប់ការវាយប្រហារសងសឹកត្រូវបានកំណត់ជាមិនខាន។ រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បាននិយាយថា ជំហរចរចាររបស់រុស្ស៊ី នឹងត្រូវបានកែសម្រួល ដោយគិតពីអ្វីដែលខ្លួនហៅថា សកម្មភាពមិនប្រុងប្រយ័ត្ន និង អំពើភេរវកម្ម របស់ទីក្រុងគៀវ៕

ប្រែសម្រួល៖ស៊ុនលី

To Top