លោកXi Jinping ប្រធានរដ្ឋចិន ថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មី ឆ្នាំសកល២០២៦
លោក Xi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល២០២៦នៅវេលាម៉ោង ៧យប់ ថ្ងៃទី៣១ ខែធ្នូ តាមរយៈអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញអ៊ីនធឺណិត ។
សុន្ទរកថារបស់លោក Xi Jinping មានដូចតទៅ ៖
ជម្រាបសួរ លោក លោកស្រី និងមិត្តភក្តិគ្រប់រូប ៖
ខណៈពេលឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៦ ឈានចូលមកដល់ ខ្ញុំសូមប្រសិទ្ធពរដ៏ល្អបវរដល់អ្នកទាំងអស់គ្នាពីទីក្រុងប៉េកាំង ។
ឆ្នាំ២០២៥ ជាឆ្នាំបញ្ចប់ផែនការ ៥ ឆ្នាំទី ១៤ របស់ចិន ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក យើងបានធ្វើកិច្ចខិតខំប្រឹងប្រែង ពុះពារឧបសគ្គនានា និងសម្រេចបានគោលដៅតាមផែនការ ដោយគាប់ប្រសើរ ដែលបានបោះជំហានដ៏រឹងមាំក្នុងដំណើរថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ទំហំសរុបនៃសេដ្ឋកិច្ចចិន ទទួលបានសមិទ្ធផលបែបលោតផ្លោះថ្មីជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណនឹងឡើងដល់ ១៤០ ទ្រីលានយាន់ប្រាក់ចិន ក្នុងឆ្នាំ២០២៥ ។ កម្លាំងជាក់ស្តែងខាងសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការការពារជាតិនិងកម្លាំង ជាតិចម្រុះបានឡើងដល់កម្រិតថ្មី ។ ទឹកថ្លា ភ្នំបៃតង បានក្លាយជាមូលដ្ឋានគ្រឹះ នៃរូបមន្តអភិវឌ្ឍ អារម្មណ៍ខាងការទទួលបាន អារម្មណ៍ខាងសុភមង្គល និង អារម្មណ៍ខាងសុវត្ថិភាព របស់ប្រជាជនបានកើនឡើង ជាបន្តបន្ទាប់ ។ ដំណើររយៈពេល ៥ ឆ្នាំកន្លងមកគឺមិនធម្មតាទេ ជាតិចម្រុះបានឡើងដល់កម្រិតថ្មី ។ ទឹកថ្លា ភ្នំបៃតង បានក្លាយជាមូលដ្ឋានគ្រឹះនៃរូបមន្ត អភិវឌ្ឍ អារម្មណ៍ខាងការទទួលបាន អារម្មណ៍ខាងសុភមង្គល និងអារម្មណ៍ខាងសុវត្ថិភាព របស់ប្រជាជនបានកើនឡើងជាបន្តបន្ទាប់។ ដំណើររយៈពេល ៥ ឆ្នាំកន្លងមកគឺមិនធម្មតាទេ ហើយសមិទ្ធផលទាំងនេះក៏ទទួលបានដោយលំបាកដែរ ។ អ្នកទាំងអស់គ្នាបានតស៊ូព្យាយាមដោយមានការលះបង់ ដើម្បីកសាងប្រទេសចិនដ៏រីកច្រើន ។ ខ្ញុំសូមសម្តែងគារវកិច្ចចំពោះអ្នកតស៊ូព្យាយាមគ្រប់រូបដែលបានធ្វើការលះបង់ដ៏លំបាក ។
ក្នុងឆ្នាំនេះ អ្វីដែលគួរឱ្យយើងចងចាំបំភ្លេចមិនបាន គឺយើងបានរៀបចំធ្វើពិធីដង្ហែក្បួនព្យុ ហយាត្រា រំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិនប្រឆាំង នឹងការឈ្លានពាន របស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស បង្កើតទិវារំលឹកការស្តារអធិបតេយ្យភាព ចំពោះតៃវ៉ាន់ឡើងវិញ ។ ពិធីដង្ហែក្បួនព្យុហយាត្រាមានភាពឱឡារិកនិងអស្ចារ្យ ជ័យជម្នះដ៏រុងរឿងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រជារៀងរហូត ដែលបានលើកទឹកចិត្តឱ្យកុលបុត្រកុលធីតាចិនចងចាំប្រវត្តិសាស្ត្រ រំលឹកវិញ្ញាណ្ឌន្ធរបស់វីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត ក៏ដូចជាប្រមូលផ្តុំកម្លាំងយ៉ាងខ្លាំងក្លា សម្រាប់ការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិន ឡើងវិញ។
យើងបានបំពេញបន្ថែមកម្លាំងចលករ ដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដោយផ្អែកលើនវានុវត្តន៍ ។ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរួមបញ្ចូលគ្នា យ៉ាងស៊ីជម្រៅជាមួយនឹង ឧស្សាហកម្ម សមិទ្ធផល នៃការច្នៃប្រឌិតបានលេចចេញជាបន្តបន្ទាប់ ភាពវៃឆ្លាតសប្បនិម្មិត និងម៉ូតែលធំទទួលបានការរីកចម្រើន ឥតឈប់ឈរ ការស្រាវជ្រាវ និងអភិវឌ្ឍបន្ទះឈីបដោយស្វ័យភាពទទួល បានសមិទ្ធផលថ្មី ប្រទេសចិនបានក្លាយជាអង្គភាព សេដ្ឋកិច្ចមួយក្នុង ចំណោមអង្គភាពសេដ្ឋកិច្ច ដែលមានកម្លាំងនវានុវត្តន៍កើនឡើងខ្ពស់បំផុត ។ យានអវកាស Tianwen-2បានចាប់ផ្តើមដំណើររុករក នៅលំហអវកាស គម្រោងវារីអគ្គិសនី Yaluzangbu កំណាត់ក្រោមបានចាប់ផ្តើម ការសាងសង់ នាវាចម្បាំងផ្ទុកយន្តហោះ ដែលបំពាក់ប្រពន្ធបាញ់បង្ហោះ ដោយបច្ចេកវិទ្យា អេឡិចត្រូម៉ាញេទិចទី១ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ មនុស្សយន្តរូបរាងមនុស្សចេះសម្តែងក្បាច់កុងហ៊្វូ ដ្រូនសម្តែងការបាញ់កាំជ្រួច ចម្រុះពណ៌ ។ នវានុវត្តន៍បានជំរុញការបង្កើតកម្លាំងផលិតកម្មគុណភាពថ្មី ហើយក៏បានធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរបែប ។
យើងបានកសាងផ្ទះខាង វិញ្ញាណ ដោយផ្អែកលើវប្បធម៌ ។ ដំណើរទេសចរណ៍ នៅសារមន្ទីរ និងទីតាំងបេតិកភណ្ឌវប្បធ៌អរូបី មានភាពពេញនិយម ជាបន្តបន្ទាប់ គម្រោង របស់ចិនត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហ្គេមវូខុងនិងភាពយន្តគំនូរជីវចលរឿង Nazha មានប្រជាប្រិយភាពលើពិភពលោកទាំងមូល វប្បធម៌បុរាណចិនមានភាពពេញនិយមក្នុងចំណោមយុវជន ។ ទីផ្សារទេសចរណ៍វប្បធម៌មានភាពក្តៅគគុក ។ ការប្រកួតកីឡាបាល់ទាត់និងបាល់បោះ ក្នុងក្រុងនិងភូមិនានាបានក្លាយជានិមិត្តសញ្ញាប្រចាំតំបន់ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនទៅទស្សនា ហើយកីឡាព្រិលទឹកកកបានជំរុញ ទីផ្សារទេសចរណ៍រដូវរងា ។ វប្បធម៌ចិនបែបប្រពៃណីនិងទំនើបបានរួមបញ្ចូលជាមួយគ្នា ដែលរំលេចពីភាពត្រចះត្រចង់ កាន់តែខ្លាំង ។
យើងរួមគ្នាបង្កើតនិងចែករំលែកជីវភាពដ៏ល្អបវរជាមួយគ្នា ។ ខ្ញុំបានធ្វើដំណើរទៅភូមិភាគស្វយ័ត Xizang និង Xinjiang ដើម្បីចូលរួមពិធីអបអរសាទរ ។ ពីតំបន់ព្រិលខ្ពង់រាបដល់ ភ្នំ Tianshan មហាជនគ្រប់ជនជាតិ បានរូបរួមគ្នាដូចគ្រាប់ផ្លែទទឹម ពួកគេបានច្រៀងចម្រៀង រាំរបាំយ៉ាងសប្បាយរីករាយ ដើម្បីសម្តែងការស្រឡាញ់ ចំពោះមាតុប្រទសនិងជីវភាពមានសុភមង្គល ។ រឿងរបស់ប្រជាជនគ្មានរឿងតូចតាចនោះទេ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក សិទ្ធិនិងផលប្រយោជន៍ របស់អ្នក ប្រកបអាជីពថ្មីទទួលបានការធានាថែមមួយកម្រិត ទៀតការជួសជុលលំនៅដ្ឋានចាស់ៗ បានផ្តល់ភាពងាយស្រួល ដល់មនុស្សវ័យជរា ។ គ្រួសារដែលមានទារកទទួលបានប្រាក់ឧបត្ថម្ភ ៣០០ យាន់ក្នុងមួយខែ ។ គ្រួសារនីមួយៗ មានជីវភាពរស់នៅដ៏ល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ទើបប្រទេសជាតិ ទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ។
យើងបន្តបើកទូលាយ ចំពោះក្រៅប្រទេស ។ កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃក្រុង Tianjin និងកិច្ចប្រជុំសកលស្តីពីស្ត្រី បានបើកធ្វើដោយជោគជ័យ ។ កំពង់ផែ ពាណិជ្ជកម្មសេរីហៃ ណានបានចាប់ ដំណើរការនូវប្រតិបត្តិការ គយពិសេសនៅកោះទាំងមូល ។ ដើម្បីឆ្លើយតបបម្រែបម្រួលអាកាសធាតុឱ្យបានល្អ ប្រទេសចិនបានប្រកាសពីការរួមចំណែកដោយម្ចាស់ការជុំថ្មី។ បន្ទាប់ពី «គំនិតផ្តួចផ្តើម សកលចំនួន៣» ខ្ញុំ បានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យបង្កើតប្រព័ន្ធអភិបាល កិច្ចសកល ដែលកាន់តែប្រកបដោយយុត្តិធម៌ និងសមហេតុផល ។ ពិភពលោកបច្ចុប្បន្នមានការប្រែប្រួលយ៉ាងស្មុគស្មាញ តំបន់មួយចំនួននៅតែមានសង្គ្រាមដដែល ។ ជានិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាង នៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ហើយរីករាយធ្វើការជាមួយប្រទេសនានា ដើម្បីជំរុញសន្តិភាពនិងការអភិវឌ្ឍ នៃពិភពលោក និងជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ។
មុននេះមិនជាយូរប៉ុន្មាន ខ្ញុំបានចូលរួមពិធី បើកការប្រកួតកីឡាជាតិចិន ។ ខេត្តក្វាងទុង ហុងកុងនិងម៉ាកាវបានរួមសហការគ្នា ដើម្បីរៀបចំព្រឹត្តិការណ៍កីឡានេះយ៉ាងជោគជ័យ ពិតជារឿងគួរឱ្យរីករាយ ។ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង ពីរ»ដោយម៉ឺងម៉ាត់មិនងាករេ គាំទ្រហុងកុង និងម៉ាកាវឱ្យចូលរួមក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ដើម្បីរក្សាភាពរុងរឿងនិងស្ថិរភាពយូរអង្វែង។ ជនរួមជាតិនៃត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់មានសាច់ឈាមតែមួយ និន្នាការប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមប្រទេសជាតិ គឺមិនអាចរារាំងបានជាដាច់ខាត ។
គណៈបក្សទទួលបានវឌ្ឍនភាព ទើបប្រទេសជាតិទទួលបានការអភិវឌ្ឍ ។ យើងបានអនុវត្តយ៉ាងស៊ីជម្រៅនូវការអប់រំនិងរៀនសូត្រពីស្មារតីនៃបទប្បញ្ញតិ ៨ មាត្រានៃមជ្ឈិមបក្ស ដើម្បីគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ជំរុញស្វ័យបដិវត្ត ឥរិយាបថក្នុងបក្សនិងរដ្ឋបន្តវិវឌ្ឍទៅរកនិន្នាការល្អ ។ ត្រូវប្រកាន់ខ្ជាប់បំណងដើមនិងបេសកកម្ម ខិតខំជំរុញការអភិវឌ្ឍជានិរន្តរភាពរបស់បក្ស មិនឱ្យប្រជាជនខកបំណង ។
ឆ្នាំ២០២៦ ជាឆ្នាំចាប់ផ្តើមអនុវត្តផែនការ ៥ ឆ្នាំទី ១៥ ។ អ្នកដែលចង់បានភាពជោគជ័យក្នុងកិច្ចការអ្វីៗត្រូវតែមានផែនការជាមុន ហើយរាល់ជំហាននីមួយៗត្រូវដើរតាមគោលដៅ ដែលបានគ្រោងទុក ។ យើងត្រូវផ្តោតលើគោលដៅនិងភារកិច្ច ពង្រឹងជំនឿចិត្ត តស៊ូព្យាយាមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងប្រាកដប្រជា ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការបើកទូលាយគ្រប់ជ្រុងជ្រោយ ជំរុញវិបុលភាពសម្រាប់ទាំងអស់គ្នា បន្តចារទំព័រថ្មីនៃអច្ឆរិយចិន ។
ការស្វែងរកសុបិនទោះមានចម្ងាយឆ្ងាយយ៉ាងណាក្តី ក៏ត្រូវបោះជំហានទៅមុខ ។ យើង ត្រូវមានភាពក្លាហាន មានកម្លាំងរស់រវើកនិងខិត ខំបំពេញភារកិច្ចដូចសេះដែលបំផាយទៅ មុខ នាំគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានក្តីសុបិននិងសុភមង្គលរបស់យើង ធ្វើឱ្យចក្ខុវិស័យដ៏អស្ចារ្យក្លាយ ជាការពិតដ៏ល្អបវរ ។
ពន្លឺថ្ងៃនៃឆ្នាំថ្មីឆ្នាំសកលជិតនឹងរះឡើង ហើយ សូមប្រសិទ្ធពរប្រទេសជាតិមានការអភិវឌ្ឍដ៏អស្ចារ្យ ប្រជាជនមានជីវភាពធូរធា ។ ជូនពរអ្នកទាំងអស់គ្នាមានសិរីមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច អ្វីៗអាចសម្រេចបានដូចក្តីប្រាថ្នា !
