លោកប្រធានាធិបតី Xi ប្តេជ្ញាមិនដកថយឡើយ នូវការបង្រួមបង្រួម ជាមួយនឹងកោះតៃវ៉ាន់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីចិន លោក Xi Jinping ដែលបាននិយាយម្តងហើយម្តងទៀតថា ការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ គឺជាការងារ ដែលមិនអាចជៀសរួចឡើយ។
លោកប្រធានាធិបតីក៏បានរំលឹកឡើងវិញ នូវគំនិតនៅក្នុងសុន្ទរកថា របស់លោកទៅកាន់ប្រជាជាតិ នៅថ្ងៃចូលឆ្នាំសកល ដោយលើកឡើងពី ឈាម និងញាតិមិត្ត ដែលមិនអាចបំបែកបាន។
កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រង ដោយកងកម្លាំង ជាតិនិយមចិន ជាសាធារណៈរដ្ឋចិនចាប់តាំង ពីពួកគេបានដកថយទៅកោះនេះ បន្ទាប់ពីការបរាជ័យក្នុង សង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៤៩ ។ទីក្រុងប៉េកាំងចាត់ទុកកោះនេះជាផ្នែក នៃទឹកដីអធិបតេយ្យភាពរបស់ខ្លួន ក្រោមគោលនយោបាយចិនតែមួយ។
លោក Xi បាននិយាយកាលពីថ្ងៃពុធថា៖ពួកយើងជាជនជាតិចិននៅលើភាគីទាំងសងខាងនៃច្រកសមុទ្រកោះតៃវ៉ាន់ចែករំលែកចំណងនៃឈាម និងញាតិសន្តានតាំងពីយូរមកហើយ។ ការបង្រួបបង្រួមនៃមាតុភូមិរបស់យើង ដែលជានិន្នាការនៃសម័យកាលនេះគឺមិនអាចបញ្ឈប់បានទេ។
មេដឹកនាំចិនក៏បានកត់សម្គាល់ផងដែរថា ទីក្រុងប៉េកាំង នឹង គាំទ្រហុងកុង និងម៉ាកាវ ក្នុងការធ្វើសមាហរណកម្ម កាន់តែប្រសើរឡើងក្នុងការអភិវឌ្ឍន៍រួម នៃប្រទេសរបស់យើង និងរក្សាបាននូវវិបុលភាព និងស្ថិរភាពយូរអង្វែង៕
ប្រែសម្រួល៖ស៊ុនលី
