ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ដាក់បម្រាមមិនឲ្យមានជំនួយ មនុស្ស ធម៍លើសពី៣០ ក្រុមឡើយនៅហ្គាហ្សា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត Asharq Al-Awsat បានសរសេរកាលពីថ្ងៃពុធថា អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា គ្រោងនឹងរារាំងអង្គការជំនួយចំនួន៣៧ ពីប្រតិបត្តិការនៅតំបន់ហ្គាហ្សា ចាប់ពីសប្តាហ៍ក្រោយ លុះត្រាតែពួកគេផ្តល់ព័ត៌មាន លម្អិតទាក់ទងនឹងបុគ្គលិក ប៉ាឡេស្ទីនរបស់ពួកគេ ។

បញ្ជីនេះរួមមានទាំងក្រុមអង្គការជំនួយធំៗ មួយចំនួនដូចជា Doctors Without Borders អង្គការ Oxfam និងNorwegian Refugee Councilជាដើម នេះបើយោង តាមប្រភពរបស់ RT ។

ប្រព័ន្ធផ្សព្វផ្សាយបានសរសេរថា ការសម្រេចចិត្ត ដែលបានរាយការណ៍អាចនឹងកើតឡើង បើទោះបីជាមានការរិះ គន់កាន់តែខ្លាំង ពីអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបក៏ដោយ ។

លោក Bushra Khalidi អ្នកដឹកនាំគោល នយោបាយរបស់ Oxfam បានប្រាប់ RT ថា អាជ្ញាធរអ៊ីស្រាអែល នឹងពិចារណាលើពាក្យសុំទាំងនេះ មិនពេញលេញ ។ នាង​បាន​បន្ថែម​ថា ​៖​ យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ទិន្នន័យ​ផ្ទាល់​ខ្លួន​ដ៏​រសើប ជាពិសេស​ដោយសារ​ចំនួន​អ្នក​ស្លាប់ ​របស់​បុគ្គលិក​មនុស្សធម៌​ជាង ៥០០ នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top