ព័ត៌មានអន្តរជាតិ

ហេតុការណ៍ មិនងាយមាននៅជប៉ុន រថភ្លើងបុកជាមួយនឹង រថយន្តតែមិនមាន អ្នកស្លាប់ឬរបួសឡើយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារថភ្លើងមួយគ្រឿង បានធ្វើដំណើរបុកជាមួយរថយន្ត នៅផ្លូវរថភ្លើងឆ្លង កាត់ខ្សែត្រង់ចំណុច JR Utsunomiya ក្នុងទីក្រុង Shiraoka ខេត្ត Saitama កាលពីថ្ងៃព្រហស្បតិ៍ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ។ តាមប្រភពពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា រថភ្លើងបានបុក រថយន្តកុងតឺន័រ ខណៈកំពុងឆ្លងកាត់ផ្លូវកាត់ បណ្តាលឲ្យរថយន្តរង ការខូចខាតយ៉ាងដំណំ។

យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យបានឱ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ឃាត់ខ្លួននៅក្នុងរថយន្ត ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ ។ ទោះបីជាយ៉ាងណាក្តីហេតុការណ៍នេះ មិន​មានរបាយការណ៍នៃអ្នក​រង​របួស​ក្នុង​ចំណោម​អ្នក​ដំណើរ​នៅ ​រថភ្លើង​ត្រូវ​បាន​គេ​រាយការណ៍​ឡើយ​។

យោងតាមក្រុមហ៊ុន JR East អ្នកបើកបររថភ្លើងបានរាយការណ៍ បន្ទាប់ពីឧបទ្ទវហេតុថា រថភ្លើងអាចនឹងធ្លាក់ផ្លូវ ហើយបច្ចុប្បន្នពួកគេកំពុងស៊ើបអង្កេតព័ត៌មានលម្អិត នៃឧប្បត្តិហេតុនេះ។

គួរឲ្យដឹងដែរថាដោយសារតែគ្រោះថ្នាក់ ខ្សែរថភ្លើង Shonan-Shinjuku Line បានផ្អាកប្រតិបត្តិការទាំងផ្លូវឡើង និងចុះរវាងស្ថានីយ៍ Shinjuku និងស្ថានីយ៍ Utsunomiya៕

ប្រែសម្រួល៖ស៊ុនលី

To Top