ប្រធានាធិបតីវេណេហ្ស៊ុយអេឡាថា លោកបើកចំហចំពោះការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអាមេរិកវាយប្រហារលើកំពង់ផែរបស់វ៉េណេស៊ុយអេឡា
បរទេស៖ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃព្រហស្បតិ៍ បានគេចវេសពីសំណួរមួយអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកំពង់ផែមួយក្នុងប្រទេសវេណេហ្ស៊ុយអេឡា ប៉ុន្តែលោកបាននិយាយថា លោកបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសម្ពាធយោធាអាមេរិកជាច្រើនសប្តាហ៍។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Maduro បាននិយាយអំពីគំនិតនៃការសន្ទនាជាមួយសហរដ្ឋអាមេរិក ស្តីពីការជួញដូរគ្រឿងញៀន ប្រេង និងការធ្វើចំណាកស្រុកនៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍រដ្ឋថា “កន្លែងណាដែលពួកគេចង់បាន និងនៅពេលណាដែលពួកគេចង់បាន” ។
រដ្ឋាភិបាលរបស់លោក Maduro ក៏មិនបានបញ្ជាក់ ឬបដិសេធនូវអ្វីដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃចន្ទអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើកំពង់ផែដែលបម្រើឱ្យទូកជួញដូរគ្រឿងញៀនរបស់វេណេស៊ុយអេឡានោះដែរ។
ប្រែសម្រួលៈ ណៃ តុលា
