ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រទេសចិនប្រកប ដោយជំនឿចិត្តលើខ្លួនឯង និងភាពបើកទូលាយ នឹងបំពេញបន្ថែម នូវជំនឿចិត្តនិងកម្លាំង កាន់តែច្រើនដល់ពិភពលោក

មុនពេលថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៦ ។ តាមរយៈប្រសាសន៍ ដែលពោរពេញ ទៅដោយភាពកក់ក្តៅ និងក្តីរំពឹងទុក សហគមន៍អន្តរជាតិ បានទទួលអារម្មណ៍ពីការបោះជំហ៊ាន ទៅមុខដោយភាពមោះមុត ជាមួយនឹងភាពតស៊ូដ៏អង់អាច សភាពការណ៍អភិវឌ្ឍន៍ ដែលពោរពេញទៅដោយឧត្តមភាព និងនិម្មាបនកម្ម ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងប្រកបដោយភាពបើកទូលាយ ។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានផ្តោតសំខាន់លើជំនឿចិត្តនិងកម្លាំង របស់ចិន ដែលបានបង្ហាញឱ្យឃើញក្នុងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកលនេះ ។

ជំនឿចិត្តបែបនេះ គឺបានមកពីការបោះជំហានអភិវឌ្ឍន៍ដ៏រឹងមាំនិងខ្លាំងក្លារបស់ប្រទេសចិន ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក អំឡុងពេលឆ្នាំបញ្ចប់នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ សេដ្ឋកិច្ចចិនបានពុះពារឧបសគ្គនិងបោះជំហានទៅមុខក្រោមសម្ពាធ ទទួលបានការអភិវឌ្ឍដែលឆ្ពោះទៅ រកការច្នៃប្រឌិតថ្មីនិងគុណភាពថ្មី តាមការព្យាករណ៍ ល្បឿនកំណើននៃសេដ្ឋកិច្ចចិននឹងឈានដល់ប្រហែល ៥ ភាគរយ តាមការព្យាករណ៍ទំហំ សេដ្ឋកិច្ច សរុប នឹងឡើងដល់ ១៤០ ទ្រីលានយាន់ប្រាក់ចិន ដែលបន្តកាន់លំដាប់ថ្នាក់ឈានមុខ ក្នុងចំណោមអង្គភាព សេដ្ឋកិច្ចសំខាន់ៗលើពិភពលោក ហើយ អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺ ប្រហែល ៣០ ភាគរយ ដែលបានក្លាយជាក្បាលម៉ាស៊ីន ជំរុញដ៏សំខាន់សម្រាប់អូសទាញការអភិវឌ្ឍសកលដែលកំពុងមានការធ្លាក់ចុះខ្លាំងឱ្យងើបឡើងវិញ ។

“ភាពវៃឆ្លាតសប្បនិម្មិតនិងម៉ូតែលធំទទួលបានការរីកចម្រើន ឥតឈប់ឈរ ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ទះឈីបដោយភាព ម្ចាស់ការទទួលបានសមិទ្ធផល ជាផ្លែផ្ការថ្មី មនុស្សយន្តរូបរាង មនុស្សចេះសម្តែងក្បាច់គុនកុងហ៊្វូ ដ្រូនសម្តែងការបាញ់កាំជ្រួច ចម្រុះពណ៌”–នេះគឺជាប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៦ ដោយបានបកស្រាយប្រកបដោយភាពរស់រវើកនូវលក្ខណៈពិសេសយ៉ាងច្បាស់លាស់នៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកការច្នៃប្រឌិតថ្មី ។ យោងតាមរបាយការណ៍ដែលចេញផ្សាយ ដោយអង្គការកម្មសិទ្ធិបញ្ញាសកលលោកបង្ហាញថា សន្ទស្សន៍នវានុវត្តន៍របស់ប្រទេសចិន បានឈរនៅលំដាប់លេខ១០ ខាងមុខនៅលើពិភពលោកជាលើកដំបូង ។អ្នកវិភាគជាច្រើនកត់សម្គាល់ឃើញថា នៅពេលដែលប្រទេសចិនខំប្រឹង អភិវឌ្ឍ កម្លាំងផលិតកម្មគុណភាពថ្មី ឧត្តមភាពនៃកំណើនថ្មីត្រូវបានបង្កើត ជាបន្តបន្តាប់ដែលបានប្រមូលផ្តុំ នូវកម្លាំងចលករដ៏គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍក្នុងរយៈពេលយូអង្វែង ។

លើសពីនេះទៅទៀត ជំនឿចិត្តបែបនេះក៏បានមកពីតម្រិះប្រាជ្ញា និងការរួមចំណែករបស់ប្រទេសចិន ក្នុងការជំរុញសន្តិភាពពិភពលោក និងធ្វើឱ្យមានសុក្រឹតភាព នូវអភិបាល កិច្ចសកលផងដែរ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ សង្គ្រាមក្នុងតំបន់និងការប៉ះទង្គិច ឆ្លងដែននៅទូទាំងពិភពលោកបានកើតឡើងជាញឹកញាប់ ដែលបានបំបែកកំណត់ត្រាខ្ពស់ថ្មីក្រោយពីការបញ្ចប់សង្គ្រាមលោកលើកទី ២ ។ ក្នុងនាមជាប្រទេស ដែលមានទំនួល ខុសត្រូវ ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់ នូវការជំរុញការផ្សះផ្សានិងការចរចា ដោយសន្តិវិធី ដើម្បីជួយបន្ថយកម្តៅដោះស្រាយលើបញ្ហាក្តៅគគុកដែលបានក្លាយជាម៉ាស៊ីន លំនឹងនិងឧបករណ៍តារា សាស្ត្រសម្រាប់គាំពារសណ្តាប់ធ្នាប់អន្តរជាតិ ។
ជំនឿចិត្តបែបនេះក៏បានមកពីទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់ប្រទេសចិនក្នុងការទប់ទល់នឹងការបិទខ្ទប់និន្នាការបញ្ច្រាសទិសតាមរយៈការបើកទូលាយនិងកិច្ចសហប្រតិបត្តិការផងដែរ ។ ប្រឈមមុខនឹងឯកតោភាគីនិយមនិងការគាំពារនិយមដែលកំពុងងើបឡើងវិញ ប្រទេសចិនផ្តួចផ្តើមឱ្យ”ចាប់ដៃគ្នា” តែមិនមែន”ប្រលែងដៃ”នោះទេ ផ្តួចផ្តើមឱ្យ”ពង្រីកខ្សែសង្វាក់ឧស្សាហកម្ម” តែមិនមែន”កាត់ផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ច”នោះឡើយ ហើយបន្តពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនបានវាយតម្លៃថា នេះបានផ្តល់ភាពនឹងនរបន្ថែមទៀតលើវេទិកាកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ។

ឆ្នាំ ២០២៦ គឺជាឆ្នាំចាប់ផ្តើមសម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ។ ការលើកឡើងដ៏មុតមាំរបស់ប្រធានរដ្ឋចិន លោក Xi Jinping បានឆ្លុះបញ្ចាំងពីគោលដៅអភិវឌ្ឍន៍របស់ប្រទេសចិនក្នុងឆ្នាំថ្មីដែលលើកទឹកចិត្តឱ្យប្រជាជនចិនបង្កើតនិម្មាបនកម្មថី្មដែលពោរពេញទៅដោយជំនឿទុកចិត្ត ។ ការបើលទំលាយប្រកបដោយជំនឿចិត្ត ការបោះជំហ៊ានដោយភាពមោះមុតនឹងក្លាយជាកម្លាំងចលករបន្ថែមលើកម្លាំងនិងជំនឿចិត្តសម្រាប់ពិភពលោក៕

To Top