រុស្សីបើកការសងសឹងទៅនឹងផែនការវាយប្រហារ ដោយភេវរកម្មរបស់អ៊ុយក្រែននាពេលកន្លងមក
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សីបាននិយាយថា យោធារុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយ និងជាក្រុមចំនួន៦ ប្រឆាំងនឹងកន្លែងផលិតយន្តហោះគ្មានមនុស្សបើក ហេដ្ឋារចនាសម្ព័ន្ធថាមពល និងគោលដៅទាក់ទងនឹងយោធាផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងដដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ការទម្លាក់គ្រាប់បែកនេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែនលើគោលដៅជនស៊ីវិលនៅក្នុងប្រទេសរុស្ស៊ីនាពេលកន្លងមក។
ក្នុងនោះក្រសួងបានបន្ថែមថា គ្រាប់បែកដែលមានភាពជាក់លាក់ខ្ពស់ រួមទាំងមីស៊ីលល្បឿនលឿន Kinzhal ត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលនៃការវាយប្រហារនេះផងដែរ។
សេចក្តីថ្លែងការណ៍បានអានថា គោលដៅនៃការវាយប្រហាររបស់រុស្ស៊ី រួមមានកន្លែងផលិតយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន និងទីតាំងដែលពួកគេកំពុងដាក់ឱ្យដំណើរការជាច្រើនផ្សេងទៀត។
គួរឲ្យដឹងដែរថាសហគ្រាសផ្សេងទៀតនៃបរិវេណឧស្សាហកម្មការពារជាតិរបស់ប្រទេស និងហេដ្ឋារចនាសម្ព័ន្ធថាមពលដែលផ្តល់ថាមពលដល់ពួកគេក៏ត្រូវបានវាយប្រហារផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
