លោក Trump ចេញមកធ្វើការថ្លែងឆ្លើយតបទៅនឹងព័ត៌មាន ចចាមអារ៉ាមស្តីអំពីបញ្ហាសុខភាព
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហើបថា លោកពិតជាបានប្រើប្រាស់ថ្នាំអាស្ពីរីន លើសពីកម្រិតដែលបានណែនាំប្រចាំថ្ងៃ ហើយបានស្តីបន្ទោសថ្នាំដែលនាំឱ្យ មានស្នាមជាំនៅលើដៃ ដែលវាបែរជាបានបង្កឱ្យមានការសង្ស័យ នៅលើប្រព័ន្ធផ្សព្វផ្សាយអាមេរិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោកបានធ្វើការអត្ថាធិប្បាយនេះក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
លោក Trump បាននិយាយថា៖ពួកគេនិយាយថាថ្នាំអាស្ពីរីនល្អសម្រាប់ជួយដល់សំពាធឈាម ហើយខ្ញុំមិនចង់ឱ្យវាហូរពេញបេះដូងរបស់ខ្ញុំទេ។ខ្ញុំចង់បានឈាមល្អ និងដំណើរការដោយរលូន តើវាសមហេតុផលទេ?
គួរឲ្យដឹងដែរថាលោក Trump បានប្រើប្រាស់ថ្នាំអាស្ពីរីនជាទូទៅ៣២៥មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ ការការពារបេះដូងនេះបើយោងតាមការដកស្រង់សម្តីពីគ្រូពេទ្យផ្ទាល់ខ្លួនរបស់ប្រធានាធិបតី Sean Barbabella ខណៈដែលកម្រិតទាបបំផុតគឺ ៨១មីលីក្រាមជាទូទៅបំផុត។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រ លោក Trump បានប្រកាសថា វេជ្ជបណ្ឌិតសេតវិមានបានប្រកាសថាគាត់នៅក្នុង សុខភាពល្អឥតខ្ចោះ ជាធម្មតានោះទេ៕
ប្រែសម្រួល៖ ស៊ុនលី
