អ៊ីរ៉ង់ ព្រមានអាមេរិកកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន
តេអេរ៉ង់៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Larijani បានព្រមានសហរដ្ឋអាមេរិក កុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ដោយថាសកម្មភាពបែបនេះនឹងរំខានដល់ស្ថិរភាពក្នុងតំបន់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
ការកត់សម្គាល់របស់លោក Larijani បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងសារលេីបណ្ដាញ Truth Social របស់លោកថា សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការ ប្រសិនបើអ៊ីរ៉ង់ “សម្លាប់អ្នកតវ៉ាដោយសន្តិវិធី”។
លោក Larijani បានលេីកឡេីងថា កាលៈទេសៈនៅពីក្រោយឆាកនៃការតវ៉ាថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានភ្ជាប់ទៅនឹងសេចក្តីថ្លែងការណ៍របស់មន្ត្រីអ៊ីស្រាអែល និងប្រធានាធិបតីអាមេរិក។
លោកបានបន្ដថា អ៊ីរ៉ង់បែងចែករវាងម្ចាស់អាជីវកម្មតវ៉ា និងអ្នកដែលពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញ និងសកម្មភាពបំផ្លិចបំផ្លាញ ដោយព្រមានថា ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យតំបន់នេះរំខាន និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោនផ្ទាល់៕
ប្រែសម្រួល ឈូក បូរ៉ា
