Deprecated: Function WP_Dependencies->add_data() was called with an argument that is deprecated since version 6.9.0! IE conditional comments are ignored by all supported browsers. in /var/www/dap-news.com/htdocs/wp-includes/functions.php on line 6131
ព័ត៌មានអន្តរជាតិ

‎ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ បន្ទាប់ពីអាមេរិកវាយប្រហារ ប្រទេសវេណេស៊ុយអេឡា‎

បរទេស: ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក បានវាយប្រហារប្រទេស វេណេស៊ុយអេឡា និងទម្លាក់ប្រធានាធិបតីផ្តាច់ការគឺលោក Nicolas Maduro ដែលជាចលនាមួយ ដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ចាត់ទុកថា ជាការបង្កើត “គំរូដ៏គ្រោះថ្នាក់” ។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា អ្នកការទូត បាននិយាយថា ប្រទេសកូឡុំប៊ី ដែលគាំទ្រដោយប្រទេសរុស្ស៊ី និងចិន បានស្នើសុំកិច្ចប្រជុំក្រុមប្រឹក្សា ដែលមានសមាជិក ១៥រូប ។ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានជួបប្រជុំពីរដង គឺក្នុងខែតុលា និងខែធ្នូ ជុំវិញភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសវេណេស៊ុយអេឡា ។

‎ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា ទីក្រុងវ៉ាស៊ីនតោននឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡា “រហូតដល់ពេល ដែលយើងអាចធ្វើការផ្លាស់ប្តូរដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌”។

‎គេមិនច្បាស់ទេថាតើលោក Trump មានគម្រោងត្រួតពិនិត្យប្រទេស វេណេស៊ុយអេឡាយ៉ាងដូចម្តេចនោះទេ៕
‎ប្រែសម្រួល: ណៃ តុលា

To Top