ព័ត៌មានអន្តរជាតិ

ប្រធានរដ្ឋចិនលោក Xi Jinping គូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់មិនងាករេនូវការអភិវឌ្ឍ ដោយផ្អែកលើ នវានុវត្តន៍

នវានុវត្តន៍ គឺជាកម្លាំងចលករអាទិភាពចម្បងសម្រាប់ការអភិវឌ្ឍ។ នៅឆ្នាំ ២០២៥ ប្រធានរដ្ឋចិនលោក Xi Jinping បានបំពេញទស្សនាកិច្ចនៅក្រុមហ៊ុននិងរោងច្រកជាច្រើននៅតាមតំបន់នានានៃប្រទេសចិន ដើម្បីស្វែងយល់ពីស្ថានភាពអាជីវកម្ម ។

លោកបានផ្តល់អនុសាសន៍សំខាន់ៗមានដូចជា ៖
“ ឧស្សាហកម្មផលិតកម្មគួរតែប្រកាន់ខ្ជាប់នូវទិសដៅនៃការអភិវឌ្ឍកម្រិតខ្ពស់ ឆ្លាតវៃ និងបៃតង ហើយបន្តលើកកម្ពស់កម្រិតបច្ចេកវិទ្យា និងតម្លៃបន្ថែមនៃផលិតផលរបស់ខ្លួន។ “
“បញ្ញាសិប្បនិម្មិតគឺជាបុព្វហេតុងើបឡើងថ្មី និងជាបុព្វហេតុនៃយុវជន។”

“ឧស្សាហកម្មផលិតកម្មគឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ ហើយការជំរុញទំនើបកម្មតាមបែបផែនចិនចាំបាច់ត្រូវរក្សាសមាមាត្រយ៉ាងសមហេតុផលនៃឧស្សាហកម្មផលិតកម្ម។ ឧស្សាហកម្មផលិតកម្មទំនើបមិនអាចឃ្លាតឆ្ងាយពីកម្លាំងចលករនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទេ ដូច្នេះ ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីពុះពារឧបសគ្គផ្នែកខាងបច្ចេកវិទ្យានានា ហើយត្រូវដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយនវានុវត្តន៍ និងស្វ័យភាព។”

“កាលពីអតីតកាល ការអភិវឌ្ឍឧស្សាហកម្មរបស់ចិនគឺពឹងផ្អែកលើដែកកេះ និងញញួរ។ សព្វថ្ងៃនេះ ប្រទេសចិនត្រូវលើកកម្ពស់កម្រិតឧស្សាហកម្មដោយផ្អែកលើបច្ចេកវិទ្យា និងឧបករណ៍ទំនើបៗ ។ មានឧស្សាហកម្មទំនើប ទើបប្រទេសជាតិមានការរីកចម្រើនថ្កុំថ្កើងរុងរឿង ។”
“ រៀបចំចាត់ចែងខ្សែសង្វាក់នវានុវត្តន៍ដោយភ្ជាប់យ៉ាងជិតស្និទ្ធជាមួយខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងឋានៈស្នូលរបស់នវានុវត្តន៍នៃសហគ្រាស និង រៀបចំផែនការដើម្បីជំរុញការច្នៃប្រឌិតខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍ខាងឧស្សាហកម្ម»” ។ល។ ចាប់ផ្តើមពីការគូសវាសផែនការតាមបែបវិទ្យាសាស្ត្ររហូតដល់វិធានការអនុវត្តជាក់សែង លោកXi Jinping បានចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍនវានុវត្តន៍ និងផ្តល់ជាគោលការណ៍មូលដ្ឋាន។

ក្នុងអំឡុងពេលផែនការប្រាំឆ្នាំទី ១៤ នវានុវត្តន៍ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនបានសម្រេចការប្រែប្រួលជាប្រវត្ថិសាស្ត្រដែលផ្តើមពី “ ដើរតាមគេ ដើរទទឹមគ្នា និងដើរមុនគេ ។

សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើនៅខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា ត្រូវជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនូវការច្នៃប្រឌិតខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយនឹងនវានុវត្តន៍ឧស្សាហកម្ម ជុំវិញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ប្រើបច្ចេកវិទ្យាខ្ពស់កាន់តែច្រើនឡើងៗ ដើម្បីផ្តល់ជាកម្លាំងចលករដល់ការកសាងទំនើបកម្មតាមបែបផែនចិន ។

លោកXi Jinping បានគូសបញ្ជាក់ថា ត្រូវជំរុញការប្រើប្រាស់លទ្ធផលបច្ចេកវិទ្យាថ្មីនិងលើកកម្ពស់ឧស្សាហូបនីយកម្ម ហើយពូនជ្រំឧស្សាហកម្មថ្មីដោយផ្អែកលើបច្ចេកវិទ្យាថ្មី ដើម្បីដឹកនាំការធ្វើបវិវត្តកម្មនៃឧស្សាហកម្ម ។

យោងតាមផែនការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៦ និងរយៈពេលប្រាំឆ្នាំខាងមុខ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវការជំរុញនវានុវត្តន៍ខាងឧស្សាហកម្មតាមរយៈការច្នៃប្រឌិត ខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដោយស្វ័យភាព ដើម្បីជំរុញឱ្យការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនឡើងដល់កម្រតិថ្មី ៕

To Top