ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN ៖ “អនុត្តរភាពបែបអាមេរិក” ក្លាយជានយោបាយគំរាមកំហែងទាំងស្រុង

ឈ្លានពានរដ្ឋអធិបតេយ្យដទៃយ៉ាងកម្រោល ហើយចាប់ខ្លួនប្រធានាធិបតីរបស់ប្រទេសដទៃដោយបង្ខំ នៅដើមឆ្នាំថ្មី “អនុត្តរភាពបែបអាមេរិក” បានព្យាយាមនាំសហគមន៍អន្តរជាតិឱ្យត្រឡប់ទៅរកច្បាប់ព្រៃ ដែលចាត់ទុកកម្លាំងខ្លាំងជាសច្ចធម៌ ខណៈពេលវាបានក្លាយទៅជានយោបាយគំរាមកំហែងទាំងស្រុង ដែលបង្ហាញពីមុខមាត់ពិតនៃការធ្វើអាណានិគម ដោយការសញ្ជ័យយោធានិងការប្លន់យកធនធាន។

ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន93% បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ “អនុត្តរភាពបែបអាមេរិក” ដែលបានជាន់ឈ្លីយ៉ាងគឃ្លើនលើអធិបតេយ្យភាពជាតិរបស់វ៉េណេស៊ុយអេឡា ហើយអ្នកផ្តល់បទសម្ភាសន៍ចំនួន91.7% បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលេចចេញជាថ្មីនៃ”ភេរវនិយម” របស់អាមេរិក។

នៅក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន93.9% សម្គាល់ឃើញថា “ការប្រើប្រាស់អំណាចដៃវែង” របស់សហរដ្ឋអាមេរិកបានក្លាយជាឧបករណ៍របស់សហរដ្ឋអាមេរិក សម្រាប់គាំពារអនុត្តរភាពនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ រហូតដល់ធ្វើវិទ្ធង្សនារដ្ឋអំណាចរបស់ប្រទេសដទៃទៀតផង អ្នកផ្តល់បទសម្ភាសន៍ចំនួន94.3% បានសម្គាល់ឃើញថា គោលបំណងពិតប្រាកដរបស់សហរដ្ឋអាមេរិកគឺដើម្បីប្លន់យកធនធានប្រេងកាត ហើយធាតុពិតនៃ”ចក្រពត្តិនិយមធនធាន”របស់អាមេរិកត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែត។

ការស្ទង់មតិលើកនេះបានធ្វើឡើងតាមរយៈវេទិកាចំនួន៥ភាសារបស់ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន ៤៤៦០៣នាក់ បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិផងដែរ ៕

To Top