ផលិតស្បៀងឱ្យបានច្រើន
សំណាបស្រូវសាលីចំនួន ៨២ហិកតា នៃសហករណ៍វិជ្ជាជីវៈដាំដុះកសិកម្មទំនើប Congxiang ក្នុងស្រុក Taihe ខេត្ត Anhui ប្រទេសចិនបានបក់រវីកតាមខ្យល់ត្រជាក់ ពណ៌បៃតងជាប់គ្នាបានបន្ថែមភាពរស់រវើកទៅក្នុងវាលស្រែរដូវរងា។
នៅវេលាម៉ោង ៧ ពេលព្រឹក លោក Xu Congxiang បានចាប់ផ្តើមចុះត្រួតពិនិត្យមើលវាលស្រែជាប្រចាំ។ លោក Xu Congxiang ក្នុងវ័យ ៧២ ឆ្នាំ បានដាំដុះដំណាំស្បៀងអស់រយៈពេលជាង ៥០ ឆ្នាំ និងជាអ្នកដាំដុះដំណាំស្បៀងល្បីឈ្មោះក្នុងតំបន់។ លោកបានប្រាប់អ្នកសារព័ត៌មានថា ការលើកទឹកចិត្តដ៏ខ្លាំងបំផុតក្នុងរយៈពេល ៥០ ឆ្នាំផ្លាយកន្លងទៅ គឺការផ្តែផ្កាំយ៉ាងស្មោះស្ម័គ្រចំនួនពីរលើករបស់អគ្គលេខាធិការលោក Xi Jinping មកកាន់លោក ។
នាឆ្នាំ ២០១១ លោក Xi Jinping អតីតអនុប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិ Zhanghuai ស្រុក Taihe និងបានឈ្វេងយល់ពីស្ថានភាពដាំដុះស្រូវសាលីចំពោះលោក Xu Congxiang និងប្រជាកសិករផ្សេងទៀត។ ពេលឮថា វាលស្រែដែលគ្រប់គ្រងដោយលោក Xu Congxiang មានទិន្នផលប្រចាំឆ្នាំរហូតដល់ទៅជាង ១០៥០០គីឡូក្រាមក្នុងមួយហិតកា ដែលច្រើនជាងកម្រិតធម្យម ៣០០០ គីឡូក្រាម លោក Xi Jinping មានទឹកចិត្តសប្បាយរីករាយណាស់។ លោកបានលើកទឹកចិត្ត Xu Congxiang ឱ្យបន្តស្វែងរកការរីកចម្រើនផ្នែកបច្ចេកវិទ្យាដាំដុះស្រូវសាលី ដើម្បីចូលរួមចំណែបន្ថែមទៀតសម្រាប់ការផលិតស្បៀងរបស់ប្រទេសចិន។
ក្នុងរយដូវក្តៅឆ្នាំ២០២២ ស្រូវសាលីដែលលោក Xu Congxiang ដាំដុះសម្រេចបាននូវការប្រមូលផលច្រើនបំផុតជាលក្ខណៈប្រវត្តិសាស្រ្ត ទិន្នផលនៃស្រូវសាលីជាច្រើនប្រភេទក្នុងមួយហិកតាមានចំនួនលើសពី ១២០០០ គីឡូក្រាម។ លោកបានផ្ញើសារលិខិតជូនលោកអគ្គលេខាធិកាបក្សដើម្បីរាយការណ៍ពីដំណឹងល្អនេះ។ លោក Xi Jinping បានឆ្លើយតបសំបុត្រដោយសង្ឃឹមថា អ្នកដាំដុះធំអាចដើរតួនាទីនៃឧត្តមភាពសម្រាប់ការដាំដុះដោយទ្រង់ទ្រាយធំ និងប្រើប្រាស់យ៉ាងសកម្មនូវបច្ចេកវិទ្យាសកិកម្មទំនើប ដឹកនាំកសិករដាំដុះខ្នាតតូចដាំដុះដំណាំស្បៀងឱ្យបានច្រើន និងឱ្យបានល្អ ដើម្បីនាំគ្នាចូលរួមចំណែកជាកម្លាំងដល់សន្តិសុខស្បៀងជាតិ។
លោក Xu Congxiang បានចងចាំការផ្តែផ្តាំរបស់លោកអគ្គលេខាធិការ និងបានធ្វើប្រតិបត្តិការភ្លាមៗ។ លោកបានបង្កើតសាលារៀនកសិករតាមវាលស្រែ ដើម្បីបង្រៀនបច្ចេកវិទ្យាគន្លឹះនៃការប្រមូលផលច្រើន។ ទង្វើនេះទទួលបានការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋបាលក្នុងតំបន់ ដោយបានបង្កើតសមាគមអ្នកដាំដុះដំណាំស្បៀងទ្រង់ទ្រាយធំស្រុក Taihe ដែលមានលោក Xu Congxiang ជាប្រធាន និងបានបង្កើតក្រុមប្រឹក្សាដាំដុះដំណាំស្បៀងនៅឃុំនានានៃស្រុកនេះផងដែរ។
អ្នកដំាដុះដំណាំស្បៀងទ្រង់ទ្រាយធំបានធ្វើជា ”សិស្ស” របស់លោក Xu Congxiang រួចធ្វើជា “គ្រូ” សម្រាប់អ្នកដាំដុះខ្នាតតូចផ្សេងទៀត ដោយមានអ្នកដាំដុះខ្នាតតូចជាច្រើនបានពង្រីកទំហំដាំដុះពីពីរបីមួរដល់រាប់សិបមួរ(១៥មួរស្មើនឹង១ ហិកតា) ក្រោមការណែនាំរបស់ពួកគេ។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ រូបមន្តសហការដែលអ្នកដាំដុះធំៗដឹកនាំអ្នកដាំដុះតូចៗ បានគ្របដណ្តប់វាលស្រែទំហំ ២ ម៉ឺនហិកតានៃស្រុក Taihe លោក Xu Congxiang និងអ្នកដើរតាមគាត់កាន់តែច្រើនឡើងៗបានចូលរួមដាំដុះដំណាំស្បៀងដើម្បីរួមចំណែកដល់ការធានាសន្តិសុខស្បៀងជាតិចិន៕
