អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនដាក់ចេញវីដេអូផ្សព្វផ្សាយអំពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ ចំពោះទូទាំងពិភពលោក
ចិន៖ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដាក់ចេញវីដេអូផ្សព្វផ្សាយអំពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនចំពោះទូទាំងពិភពលោក ដែលជាការចាប់ដំណើរការនៃកម្មវិធីរាត្រីសមោសរដ៏ឱឡារិកក្នុងខណៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតចូលមកដល់នេះ ។
នៅឆ្នាំ២០២៥ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានត្រូវអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ ដែលក្លាយជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូល ។ នៅយប់ដាច់ឆ្នាំតាមចន្ទគតិចិន សមាជិកគ្រួសារទាំងអស់ជួបជុំគ្នាទស្សនាកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយគ្នា បានក្លាយជាទម្លាប់មួយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ប្រជាជនចិនរាប់រយលានគ្រួសារ ។
កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននឹងរួមជាមួយទស្សនិកជនទូទាំងពិភពលោក ទទួលស្វាគមន៍ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមីដែលពោរពេញទៅដោយភាពរស់រវើក និងសិរិមង្គល៕
