ព័ត៌មានអន្តរជាតិ

អាមេរិក​ ខិតកាន់តែជិត ក្នុងការចាប់ផ្តើមសង្គ្រាម ជាមួយប្រទេសសម្ព័ន្ធមិត្ត​ ក្នុងការតាមប្រមាញ់យកតំបន់​ Greenland

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ «ស្ទើរតែចាប់ផ្តើមសង្គ្រាមជាមួយប្រទេសសម្ព័ន្ធមិត្ត» ក្នុងការតាមប្រមាញ់យកតំបន់​  Greenland​ នេះបេីតាមអ្នកតាក់តែងច្បាប់ដាណឺម៉ាក Rasmus Jarlov បានឧ្យដឹងនៅលើ CNN។

សមាជិកសភាដាណឺម៉ាករូបនេះ បានឧ្យដឹងក្នុងអំឡុងពេលសម្ភាសន៍ថា «ពួកគេនិយាយអំពីសហរដ្ឋអាមេរិកថា​ ជាប្រទេសតែមួយគត់ ដែលអាចការពារតំបន់​ Greenland​ បាន ប៉ុន្តែការពិតគឺថាពួកគេ គឺជាប្រទេសតែមួយគត់ ដែលគំរាមកំហែងដល់Greenland»។

លោក​ Jarlov បានលេីកឡេីងថា ភាពជាម្ចាស់កម្មសិទ្ធិរបស់ប្រទេស ដាណឺម៉ាកលើតំបន់​ Greenland «អាចជាកម្មសិទ្ធិមួយក្នុងចំណោមកម្មសិទ្ធិ​ ដែលមានការបង្កើតឡើងយ៉ាងល្អបំផុតនៃទឹកដីនៅលើពិភពលោក»។ «វាមិនត្រូវបានជំទាស់ដោយនរណាម្នាក់ឡើយ។ វាមិនដែលត្រូវបានជំទាស់ដោយសហរដ្ឋអាមេរិកខ្លួនឯងនោះទេ»។

លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកមាន «សិទ្ធិចូលប្រើប្រាស់យោធាពេញលេញ និងផ្តាច់មុខ» ទៅកាន់កោះ Greenland រួចហើយ ដោយហៅការកត់សម្គាល់របស់លោក ត្រាំ​ ដែលថា សហរដ្ឋអាមេរិកត្រូវការតំបន់​ Greenland សម្រាប់ការពារជាតិថា «មិនសមហេតុផលទាំងស្រុង»។

សេតវិមាននៅថ្ងៃអង្គារ បានបញ្ជាក់ជាថ្មី ថា តំបន់​ Greenland នឹងត្រូវបានការពារកាន់តែប្រសើរឡើង ដោយសហរដ្ឋអាមេរិក ដោយមិនអើពើនឹងការគាំទ្រ របស់មេដឹកនាំអឺរ៉ុប​ ចំពោះភាពជាម្ចាស់​ Greenland របស់ប្រទេសដាណឺម៉ាក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top