ឥណ្ឌា អំពាវនាវ ឲ្យមានការសន្ទនាគ្នា ជុំវិញបញ្ហាវិបត្តិ នៅវេណេស៊ុយអេឡា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានអំពាវនាវ ឱ្យមានកិច្ចសន្ទនារវាងភាគីទាំងអស់ ដើម្បីដោះស្រាយបញ្ហាវេណេស៊ុយអេឡា បន្ទាប់ពីប្រតិបត្តិការ របស់សហរដ្ឋអាមេរិក ដែលបានចាប់ពង្រត់ប្រធានាធិបតី របស់ប្រទេសនេះលោក Nicolas Maduro ខណៈដែលមានការថ្កោលទោស ជាច្រើនផងដែរ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បាននិយាយនៅក្នុងទីក្រុង Luxembourg កាលពីថ្ងៃអង្គារថា សុវត្ថិភាពរបស់ពលរដ្ឋវេណេស៊ុយអេឡា គឺជាអាទិភាពកំពូល របស់ទីក្រុងញូវដែលី ក្នុងស្ថានភាពបច្ចុប្បន្ន ខណៈជំរុញឱ្យភាគីទាំងអស់ ចូលរួមក្នុងការទូត។
លោកបាននិយាយថា៖យើងមានការព្រួយបារម្ភចំពោះការវិវឌ្ឍន៍ ប៉ុន្តែយើងពិតជាជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ អង្គុយចុះ ហើយរៀបចំខ្លួនមកកាន់ ទីតាំងមួយ ដែលជាផលប្រយោជន៍ នៃសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាជន វេណេស៊ុយអេឡា។
លោក Jaishankar បានបន្ថែមថា ៖ នៅចុងបញ្ចប់ នោះគឺជាក្តីបារម្ភរបស់យើង ដែលយើងចង់ឱ្យប្រទេសវេណេស៊ុយអេឡា ដែលជាប្រទេសដែលមានទំនាក់ទំនង ល្អជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ និងប្រជាជនរបស់ខ្លួនចេញ មកបង្ហាញគំនិតយ៉ាងល្អពីអ្វី ដែលជាទិសដៅរួមពិតប្រាកដវិញ។
គួរឲ្យដឹងដែរថាប្រទេសវ៉េណេស៊ុយអេឡា ធ្លាប់ជាប្រទេសផ្គត់ផ្គង់ប្រេង ដ៏សំខាន់មួយ របស់ប្រទេសឥណ្ឌា ប៉ុន្តែលំហូរនៃប្រេងឆៅពីប្រទេស នៅអាមេរិកខាងត្បូងបានរីងហួត ហែងយ៉ាងលឿន បន្ទាប់ពីទណ្ឌកម្មត្រូវបានអនុវត្ត ជាបន្តបន្ទាប់ ពោលគឺចាប់តាំងពី យូរមុនវិបត្តិបច្ចុប្បន្នមកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី
