ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិចិន ៖ ប្រទេស និងប្រជាជន ដែលស្រឡាញ់សន្តិភាព គួរតែរួមគ្នាការពារ របៀបរៀបរយអន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ

ព្រឹកថ្ងៃទី៨ខែមករា លោកវរសេនីយ៍ឯក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រកាសដំណឹង អំពីបញ្ហាពាក់ព័ន្ធយោធា នៅពេលថ្មីៗកន្លងទៅនេះ ។
មានការលើកសំណួរថា មន្ត្រីរដ្ឋាភិបាលជប៉ុន បាននិយាយថា ការដែលភាគីជប៉ុនគិតពិចារណាអភិវឌ្ឍអាវុធ នុយក្លេអ៊ែរ មិនមែនមិនទទួលខុសត្រូវនោះទេ ហើយមិនច្រានចោលលទ្ធភាព ដែលបញ្ជាទិញនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរផងដែរ ។ តើភាគីចិនមានការអធិប្បាយ យ៉ាងណាចំពោះករណីនេះ?

លោក Zhang Xiaogang បានថ្លែងថា សហគមន៍អន្តរជាតិ ដែលបូករួមទាំងប្រទេសអាស៊ីអាគ្នេយ៍ផង សុទ្ធតែមានសំឡេងរិះគន់ជាបន្តបន្ទាប់ ចំពោះនិន្នាការយោធា របស់ជប៉ុន តែភាគីជប៉ុនមិនបានពិចារណា ពីកំហុសរបស់ខ្លួនទេ បែរជាប្រឌិតលេសគ្រប់បែបយ៉ាង ពង្រីកកម្លាំងសព្វាវុធ និងកងទ័ពយ៉ាងខ្លាំង នាំចេញអាវុធមហាប្រល័យយ៉ាងគឃ្លើន រហូតដល់ឃោសនាបំប៉ោងថា ត្រូវមានអាវុធនុយក្លេអ៊ែរ ដោយមិនអើពើពីការថ្កោលទោស របស់ពិភពលោក ដែលលាតត្រដាងពីឧបាយកលអាក្រក់ នៃកម្លាំងស្តាំនិយមជប៉ុនដែលចង់ជំរុញ “ការធ្វើយោធូបនីយកម្មម្តងទៀត” ។ ប្រទេសនិងប្រជាជន ដែលស្រឡាញ់សន្តិភាព សុទ្ធតែត្រូវមើលឃើញឱ្យច្បាស់ ពីឧបាយកលដ៏អាក្រក់នៃរដ្ឋាភិបាលជប៉ុន រួមគ្នាការពាររបៀបរៀបរយអន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដើម្បីគាំពារយ៉ាងមុតមាំនូវ
សន្តិភាពនិងស្ថិរភាព ក្នុងតំបន់និងពិភពលោក ៕

To Top