ព្រឹទ្ធសភាអាមេរិក ជំរុញសេចក្តីសម្រេចមួយ ដើម្បីកំណត់អំណាចសង្គ្រាមរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីការវាយប្រហារលើវេណេស៊ុយអេឡា
វ៉ាស៊ីនតោន ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានជំរុញសេចក្តីសម្រេចមួយ ដែលមានគោលបំណងកំណត់សមត្ថភាព របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការចាត់វិធានការយោធាបន្ថែមទៀត ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា។
វិធានការនេះនឹងតម្រូវឱ្យមាន “ការដកកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក ចេញពីអរិភាពនៅក្នុង ឬប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ដែលមិនត្រូវបានអនុញ្ញាតដោយសភា” ។
ការបោះឆ្នោតគឺ ៥២ ទល់នឹង ៤៧ ដោយសមាជិកព្រឹទ្ធសភាសាធារណរដ្ឋចំនួន ៥រូបបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យទាំងអស់ ដើម្បីគាំទ្រវិធានការនេះ។ ការបោះឆ្នោតជាន់ផ្ទាល់ដីរបស់ព្រឹទ្ធសភាត្រូវបានគេរំពឹងថា នឹងអនុម័តសេចក្តីសម្រេចនេះនៅសប្តាហ៍ក្រោយ។
ចលនានេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានបើកការវាយប្រហារយោធាទ្រង់ទ្រាយធំមួយនៅក្នុងប្រទេសវេណេស៊ុយអេឡានៅថ្ងៃទី៣ ខែមករា ដោយបានវាយប្រហារដោយកម្លាំងលើប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ របស់ប្រទេសអាមេរិកខាងត្បូងដែលសម្បូរប្រេង និងភរិយារបស់លោក មុនពេលដាក់ពួកគេនៅក្នុងពន្ធនាគារនៅទីក្រុងញូវយ៉ក ដែលទាក់ទាញការថ្កោលទោស និងការព្រួយបារម្ភទូទាំងពិភពលោក។
លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា “ការបោះឆ្នោតនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការការពារខ្លួន និងសន្តិសុខជាតិរបស់អាមេរិក ដោយរារាំងដល់អំណាចរបស់ប្រធានាធិបតីក្នុងនាមជាអគ្គមេបញ្ជាការ”៕
ប្រែសម្រួល ឈូក បូរ៉ា
