ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំពេញមួយថ្ងៃដើម្បីស្តាប់របាយការណ៍ការងារ របស់ក្រុមថ្នាក់ដឹកនាំបក្សប្រចាំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន តុលាការប្រជាជនកំពូលនិងសាលាអយ្យការប្រជាជនកំពូល និងស្តាប់របាយការណ៍ការងារនៃលេខាធិការដ្ឋានមជ្ឈិមបក្ស ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។

កិច្ចប្រជុំបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិននិងជាឆ្នាំទី ១ សម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ។ ក្រុមថ្នាក់ដឹកនាំបក្សប្រចាំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន តុលាការប្រជាជនកំពូលនិងសាលាអយ្យការប្រជាជនកំពូលត្រូវប្រកាន់ខ្ជាប់ការចាត់ទុកគំនិតលោក Xi Jinping ស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំ អនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ និងកិច្ចប្រជុំពេញអង្គគ្រប់សម័យនៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ២០ អនុវត្តជាក់ស្តែងនូវការរៀបចំចាត់ចែងនៃកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៃអាណត្តិទី ២០ ក៏ដូចជាអនុវត្តយ៉ាងប្រាកដប្រជានូវសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងផ្សេងៗរបស់គណៈកម្មាធិការមជ្ឈិមបក្ស ។ ត្រូវផ្តោតសំខាន់លើភារកិច្ចជាយុទ្ធសាស្រ្តដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ដើម្បីរួមគ្នាជំរុញការងារគ្រប់វិស័យឱ្យវិវឌ្ឍទៅមុខនិងខិតខំសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរនៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ៕

To Top