ប្រទេសវេណេស៊ុយអេឡា ចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ នៅក្នុងតំបន់ ដែលរងផលប៉ះពាល់ ដោយការវាយប្រហារ របស់សហរដ្ឋអាមេរិក
ការ៉ាកាស ៖ ប្រធានាធិបតីស្តីទី នៃប្រទេស វេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសអំពីការចាប់ផ្តើម នៃរបៀបវារៈការងារ របស់រដ្ឋាភិបាល ដែលផ្តោតលើការជួយ និងកសាងឡើងវិញ នូវតំបន់ ដែលរងផលប៉ះពាល់ដោយការវាយប្រហារ ដោយយោធារបស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅថ្ងៃទី៣ ខែមករា។
លោកស្រី Rodriguez បានមានប្រសាសន៍ ក្នុងអំឡុងពេលកិច្ចប្រជុំការងារមួយនៅទីក្រុងការ៉ាកាសថា “យើងកំពុងជួយក្នុងកិច្ចខិតខំប្រឹង ប្រែងស្តារឡើងវិញនៅកន្លែងដែលគ្រាប់បែកបានធ្លាក់ ដើម្បីឱ្យដៃដ៏ស្មោះស្ម័គ្ររបស់រដ្ឋាភិបាល វេណេស៊ុយអេឡា ទៅដល់តំបន់ទាំងនោះ”។
លោកស្រីបានបញ្ជាក់ជាថ្មីថា “ប្រទេសវេណេស៊ុយអេឡា កំពុងវិលត្រឡប់មកធ្វើការវិញ បន្ទាប់ពីការឈ្លានពានខុសច្បាប់ ដែលខ្លួនបានរងទុក្ខនៅថ្ងៃទី៣ ខែមករា” ៕
